Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យ ជនជាតិបារាំង ចុះពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារ គ ថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

    BY Khmerpress January 27, 2023
    ក្រុមគ្រូពេទ្យ ជនជាតិបារាំង ចុះពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារ គ ថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នោថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ ជនជាតិបារាំងដឹកនាំដោយ លោ ក ហ្សង់ ប៉ូល (Zang Paul)ជាប្រធានបានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យត្រ ចៀ ក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេងគថ្លង់ ហៅថា ESC (Enfants Sourds Cambridge) បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារ គ ថ្លង់ នៅវិទ្យាល័យ អប់រំ ពិសេសកំពង់ចាម ខេត្តកំពង់ចាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលក្រុមគ្រូពេទ្យជនជាតិ បារាំង ESC Team បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារ គ ថ្លង់ ចំនួន១២០នាក់ នៅវិទ្យាល័យពិសេស កំពង់ចាម ខេត្តកំពង់ចាម។

    លោក ហ្សង់ ប៉ូល ជាប្រធានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យត្រចៀក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេង គ ថ្លង់ ហៅថា ESC បានឱ្យដឹងថា ក្រុមការងាររបស់លោក តែងតែមកជួយរាល់ ២ឆ្នាំម្តង ដើម្បីជួសជុលម៉ាស៊ីនត្រចៀក ឡើងវិញ និងបំពាក់ម៉ាស៊ីនត្រចៀកថ្មី ជំនួយដល់ការស្តាប់។ យើងមានគោលដៅជួយដល់វិទ្យាល័យអប់រំពិសេសទាំង៥ ក្នុងប្រទេសកម្ពុជា គឺ វិទ្យាល័យពិសេស កំពង់ចាម វិទ្យាល័យពិសេស ច្បារអំពៅ វិទ្យាល័យពិសេស ភ្នំពេញថ្មី វិទ្យាល័យពិសេស បាត់ដំបង និងវិទ្យាល័យពិសេស សៀមរាប។

    លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា វិទ្យាល័យពិសេសកំពង់ចាម មានសិស្សសរុប ចំនួន ១៨០នាក់ ក្នុងនោះ សិស្សពិការភ្នែក មានចំនួន ៥២នាក់ សិស្ស គ ថ្លង់ចំនួន ១២៨នាក់ ។ចំពោះក្រុមគ្រូពេទ្យជនជាតិបារាំង ដែលបានអញ្ជើញមកបំពេញបេសកកម្មពិនិត្យព្យាបាល នាពេលនេះ ក្នុងគោលបំណង ដើម្បី ជួយសម្រួលដល់ការស្តាប់ របស់កុមារ គ ថ្លង់ ។ ក្រៅពីនោះ ក្រុមគ្រូពេទ្យបារាំង ក៏បានផ្តល់អត្ថប្រយោជន៍ សំខាន់ ចំនួន ៣ ផងដែរគឺ៖ ទី១.ពិនិត្យ សម្អាតត្រចៀក ។ ទី២. បំពាក់ម៉ាស៊ីន ត្រចៀក និងទី៣.បណ្តុះបណ្តាលជំនាញផ្នែកត្រចៀក ដល់គ្រូជនជាតិខ្មែរដើម្បី ទុកជាធនធាន សម្រាប់ជួយដល់កុមារគថ្លង់ បន្តទៅពេលអនាគត ផងដែរ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: