Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ២០២២ មានយានយន្ដល្មើសច្បាប់ ១៤៣,០៥១ករណី និងបានផាកពិន័យជាប្រាក់សរុបជាង៣លានដុល្លារ

    BY Khmerpress January 30, 2023
    ឆ្នាំ២០២២ មានយានយន្ដល្មើសច្បាប់ ១៤៣,០៥១ករណី និងបានផាកពិន័យជាប្រាក់សរុបជាង៣លានដុល្លារ

    (ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ប្រតិបត្តិការត្រួតពិនិត្យអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យយានយន្ដសរុបចំនួន១,១២១,១៣៦គ្រឿង ក្នុងនោះម៉ូតូ៧៤ភាគរយ ហើយរកឃើញយានយន្ដល្មើស និងពិន័យ ចំនួន១៤២,៨១៧គ្រឿង (១៤៣,០៥១ករណី)។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងទិសដៅបន្ដ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

    របាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្នុងចំណោមយានយន្ដដែលល្មើសច្បាប់ រួមមាន៖

    * ទោចក្រយានយន្ត ត្រីចក្រយានយន្តល្មើសចំនួន១១៥,៨០១គ្រឿង (១១៥.៨០១ករណី) ស្មើ៨១% (មិនពាក់មួកសុវត្ថិភាព៩៤% ល្មើសសញ្ញាចរាចរណ៍៤% ទូរស័ព្ទ១% និងគ្មានផ្លាកលេខសម្គាល់១%)

    * រថយន្ដល្មើសចំនួន ២៧,០១៦គ្រឿង (ល្មើស២៧,២៥០ករណី) ក្នុងនោះ រថយន្ដធុនធំ៣,៥៩២គ្រឿង (ល្មើស៣,៧០៤ករណី) ស្មើ១៩% ដោយបានល្មើសល្បឿន៤២%, មិនពាក់ខ្សែក្រវាត់ ២៦%, ល្មើសសញ្ញាចរាចរណ៍ ៩%, ប្រើទូរស័ព្ទ ៧%, គ្មានបណ្ណបើកបរ ៧%, គ្មានផ្លាកលេខ ៤%, ដឹកលើសចំណុះ២%, គ្មានឆៀក ២%, គ្មានអាជីវកម្ម ១% និងស្រវឹង១%។

    ដោយឡែក សម្រាប់ការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២២ បានទឹកប្រាក់ចំនួន ១២,៤៥៤,៥១៥,០០០រៀល (ដប់ពីរពាន់បួនរយហាសិបបួនលាន ប្រាំរយដប់ប្រាំពាន់រៀលគត់) ស្មើប្រមាណជាង៣លានដុល្លារអាមេរិក។

    របាយការណ៍ដដែលបានបន្ថែមទៀតថា ដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍បច្ចេកទេស គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុប៨,៥១៣នាក់ (ស្រី ៤៨៩នាក់) ក្នុងនោះ៖ រថយន្តធុនស្រាលចំនួន ៧,៤៧៧គ្រឿង ល្មើស៧,៥៧៩ករណី ដកពិន្ទុ១០,១៦២ពិន្ទុ និងរថយន្តធុនធ្ងន់ចំនួន១,០៣៦គ្រឿង ល្មើស១,១៤៦ករណី ដកពិន្ទុ៦៦៥ពិន្ទុ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: