Khmerpress

ស្វែងរក

សង្គម

មហាជនអាណិតខ្លោចចិត្ត ក្រោយឃើញកុមារម្នាក់មករៀនទាំងអត់ស្បែកជើងជារៀងរាល់ថ្ងៃ ខោអាវសភាពចាស់ រហែកខ្លាំង

BY Khmerpress February 7, 2023
មហាជនអាណិតខ្លោចចិត្ត ក្រោយឃើញកុមារម្នាក់មករៀនទាំងអត់ស្បែកជើងជារៀងរាល់ថ្ងៃ ខោអាវសភាពចាស់ រហែកខ្លាំង

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ NaNy Ya នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីក្មេងប្រុសដ៏កំសត់មួយរូប ដែលមានជីវភាពខ្វះខាត គ្មានសម្លៀកបំពាក់គ្រប់គ្រាន់ សូម្បីតែស្បែកជើងមួយគូក៏គ្មានពាក់ផង ដែលរូបភាពទាំងនេះ ធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គម ជាពិសេសអ្នកលេងហ្វេសប៊ុកជាច្រើនពាន់នាក់បានចែករំលែកទាំងអាណិតអាសូរផងដែរ។

យោងតាមគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្មេងមួយចំនួនគាត់មានសំណាងបានញ៉ាំឆ្ងាញ់ ខោអាវស្លៀកពាក់សម្បូរហូរហៀរ រស់នៅក្នុងជីវភាពយ៉ាងល្អប្រសើរ តែក្មេងខ្លះ គាត់ស្ថិតក្នុងគ្រួសារដែលមានភាពតោកយ៉ាកជាដើម ។ ខ្ញុំសួរគាត់។

ខ្ញុំ៖ តើកូនមានអាវរៀនចំនួនប៉ុន្មាន?
សុតែក៖ មាន១ (ឆ្លើយដោយខ្មាសអៀន ព្រោះ១ហ្នឹងជាអាវពាក់នៅលើខ្លួន)
ខ្ញុំ៖ តើកូនមានខោទាំងអស់ប៉ុន្មាន?
សុតែក៖ មាន៤ (គ្មានខោរៀនទេ ពេលមករៀនគាត់ស្លៀកខោ កីឡា ដែលមានសភាពចាស់ រហែក និងយារធ្លាក់ព្រោះអស់កៅស៊ូ)
ខ្ញុំ៖ តើកូនមានស្បែកជើងពាក់ទេ?
សុតែក៖ មិនមានទេ (គាត់តែងតែមករៀនទាំងអត់ស្បែកជើងជារៀងរាល់ថ្ងៃ)
ខ្ញុំ៖ តើកូនរស់នៅជាមួយនរណា?
សុតែក៖ ខ្ញុំរស់នៅជាមួយម៉ែ និងតា ហើយម៉ែខ្ញុំគាត់ដើរឃ្វាលគោ ពុកខ្ញុំគាត់ស្លាប់ហើយ ឯតាវិញពិការជើង។

ក្មេងប្រុសរូបនេះមានឈ្មោះថា តី សុតែក ជាសិស្សថ្នាក់ទី២ (ក) យោងតាមស្ថានភាពតោកយ៉ាកខាងលើរបស់គាត់ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងជួយក្មេងប្រុសរូបនេះដោយក្ដីអាណិតមេត្តា អាចជាសម្ភារសិក្សា សម្លៀកបំពាក់ … តាមទឹកចិត្តនិងលទ្ធភាពរបស់បងប្អូន។( ឆាតមកនាងខ្ញុំជាអ្នកគ្រូ ផ្ទាល់បាន)» ៕

ប្រភព៖ NaNy Ya

Share This Post: