Khmerpress

ស្វែងរក

សង្គម

ស្នងការនគរបាលខេត្តព្រះសីហនុ ផាកពិន័យមន្រ្តីចរាចរណ៍ផ្លូវគោកម្នាក់ ដែលជិះម៉ូតូបញ្ច្រាសទិស

BY Naren February 21, 2023
ស្នងការនគរបាលខេត្តព្រះសីហនុ ផាកពិន័យមន្រ្តីចរាចរណ៍ផ្លូវគោកម្នាក់ ដែលជិះម៉ូតូបញ្ច្រាសទិស

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ នៅការិយាល័យចរាចរណ៍ផ្លូវគោក។

ក្នុងករណីជិះបញ្ច្រាសទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី និងត្រូវទទួលវិន័យ០០៦ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត៕

Share This Post: