Khmerpress

ស្វែងរក

សង្គម

ឯកឧត្តម កែវ រ៉េមី កោតសរសើរកីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវាយ

BY Naren February 24, 2023
ឯកឧត្តម កែវ រ៉េមី កោតសរសើរកីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវាយ

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការកោតសរសើរកីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវាយ ព្រមទាំងបានផ្តល់យោបល់ចំនួន ៣ចំណុច​ ដល់កីឡារូបនេះផងដែរ។

យោងតាមសំណេរក្នុងគណនីហ្វេសប៊ុកផ្លូវការ ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា៖ «កីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិចនិងឈ្លាសវៃក្នុងការវាយ។
ខ្ញុំឱ្យយោបល់៖
១/ សាមីខ្លួនត្រូវ:
– កុំភ្លើតភ្លើននិងអំនួត
– កុំដើរផឹកសុីដាច់យប់
– ខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត
– រៀបចំខ្លួនធ្វើជាកីឡាករគំរូ
២/ អ្នកដឹកនាំគួរយកចិត្តទុកដាក់គាត់បន្ថែមទៀតដោយមានការលើកទឹកចិត្ត ថែទាំគាត់ឲ្យបានល្អ និងគ្រូៗចាស់ៗផងដែរ ។
៣/ អ្នកមានលទ្ធភាពដែលស្រឡាញ់កីឡាគឺជាឱកាសសមស្របបំផុត ក្នុងការចូលរួមពង្រឹងគុនខ្មែរឲ្យមានចីរភាពចាប់ពីពេលនេះតទៅ»៕

Share This Post: