PR May 28, 2021

ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់លុយសុទ្ធមហាសាល 17ម៉ឺនដុល្លារ ដល់អតិថិជនមហាសំណាងបីរូបក្នុងកម្មវិធី ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ!

Liny Chan

សែលកាត សួមចូលរួមអបអរសាទរ អ្នកភ្នំពេញ និងអ្នកតាកែវ ដែលឈ្នះលុយសុទ្ធមហាសាលដល់ទៅ 17ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពី សែលកាត។ អថិតិជនមហាសំណាងទី1 មានឈ្មោះថា ឈុន ថុន ជាអ្នកចូលនិវត្តន៍រស់នៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកបានឈ្នះរង្វាន់លុយសុទ្ធ $90,000 កាលពីថ្ងៃទី4 ខែមេសា ឆ្នាំ 2021។

អតិថិជនទី2 រស់នៅក្នុងខេត្តតតាកែវ ឈ្មោះ យិន សុផុន មានមុខរបរជាអាជីវករលក់អង្ករ ស្នាក់នៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស បានឈ្នះរង្វាន់លុយសុទ្ធ $60,000 កាលពីថ្ងៃទី10 ខែមេសា ឆ្នាំ2021។

ចំណែកឯអតិថិជនទី3 ឈ្មោះ ឈាង ជីលុច្ស មានមុខរបរជាអាជីវករ និងមានទីលំនៅភូមិ9 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឈ្នះរង្វាន់លុយសុទ្ធ $20,000 កាលពីថ្ងៃទី13 ខែមេសា ឆ្នាំ 2021។

កម្មវិធីឈ្នះមួយម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។
ដើម្បីមានឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ ផ្ញើសារ “10K” ទៅកាន់លេខ 8888
ឬតេទៅលេខ 8888 រួច៖
– ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
– ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ
ការចាប់រង្វាន់នឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាច ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕