Khmerpress

ស្វែងរក

សង្គម

ឧកញ៉ា ស្រី ចាន់ថន ប្រកាសបង្កើតមូលនិធិគុនខ្មែរ ក្នុងគោលបំណង៣ធំៗ

BY Naren April 5, 2023
ឧកញ៉ា ស្រី ចាន់ថន ប្រកាសបង្កើតមូលនិធិគុនខ្មែរ ក្នុងគោលបំណង៣ធំៗ

ឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បានប្រកាសបង្កើតមូលនិធិគុនខ្មែរ ក្រោយមានការសំណូមពរពីសាធារណជន ដោយលោកបានបន្ថែមថា មូលនិធិមានគោលបំណង៣ធំៗដូចជា ដើម្បីឱ្យមានថវិកាក្នុងការទ្រទ្រង់កីឡាករ, ជួយកីឡាករដែលមិនសូវមានថវិកាដើម្បីព្យាបាលរបួស និងដើម្បីមានថវិកាមួយចំនួនក្នុងការរៀបចំប្រកួត។

ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ក្នុងគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖ «ដោយសារតែមានបងប្អូនសំណូមពរឲ្យខ្ញុំបង្កើតមូលនិធិគុនខ្មែរ ដូច្នេះថ្ងៃនេះខ្ញុំសូមប្រកាសជាសាធារណថា ខ្ញុំនឹងបង្កើតមូលនិធិគុនខ្មែរតាមសំណូមពរបងប្អូនយើងទាំងអស់គ្នាដើម្បីលើកស្ទួយគុនខ្មែរឲ្យកាន់តែល្បីល្បាញមួយកម្រិតបន្ថែមទៀត។

មូលនិធិនេះមិនមែនជារបស់ខ្ញុំនោះទេ ប៉ុន្តែគឺជារបស់ប្រជាជនកម្ពុជាគ្រប់រូបទាំងក្នុងនិងក្រៅប្រទេស ដូច្នេះខ្ញុំសូមអញ្ជើញឲ្យបងប្អូនចូលរួមគាំទ្រមូលនិធិមួយនេះទាំងអស់គ្នា។

គោលបំណងក្នុងការបង្កើតមូលនិធិនេះមានដូចជា៖
-ទី១៖ ដើម្បីមានថវិការក្នុងការទ្រទ្រង់កីឡាករ ដូច្នេះកីឡាករគុនខ្មែរមានពេលវេលាគ្រប់គ្រាន់ក្នុងការផ្តោតទៅលើការហ្វឹកហាត់១០០%។
-ទី២៖ ដើម្បីជួយកីឡាករដែលមានរបួសអំឡុងពេលប្រកួត ព្រោះកន្លងមកនៅពេលកីឡាករគុនខ្មែរមានរបួសអំឡុងពេលប្រកួត ពួកគាត់មិនសូវមានថវិកាដើម្បីព្យាបាលរបួសនោះទេ។
-ទី៣៖ ដើម្បីមានថវិកាមួយចំនួនក្នុងការរៀបចំកម្មវិធីប្រកួតជាលក្ខណជាតិនិងអន្តរជាតិ។

អាស្រ័យហេតុនេះតើបងប្អូនមានយោបល់បែបណាដែរ? សូមបងប្អូនខម្មិននៅខាងក្រោមអត្ថបទមួយនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»៕

Share This Post: