ដូចញ៉ាំ Free! ប្រើ វីងម៉ល បញ្ជាទិញអាហារពី Pizza Hut នឹងទទួលបានប្រាក់ត្រលប់មកវិញ ១០០% ភ្លាមៗ
ឥឡូវនេះ អតិថិជនអាចបញ្ជាទិញពីគ្រប់សាខារបស់ Pizza Hut ទូទាំងរាជធានីភ្នំពេញ តាមរយៈ វីងម៉ល និងមានឱកាសឈ្នះរង្វាន់ធំជាច្រើន។
វីងម៉ល ដែលជាទីផ្សារទំនិញតាមអនឡាញដ៏ធំមួយ និង Pizza Hut ដែលជាម៉ាកយីហោអាហារដ៏ល្បី បានធ្វើការសហការគ្នា ដើម្បីផ្តល់ជូននូវបទពិសោធន៍អាហារ និងការបញ្ជាទិញដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ។
ភាពជាដៃគូនេះបានធ្វើឲ្យអតិថិជនអាចបញ្ជាទិញអាហារពី Pizza Hut បានយ៉ាងឆាប់រហ័ស និងរលូន ហើយក៏មាននូវការផ្តល់ជូនពិសេស គឺទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០០% លើការបញ្ជាទិញ Pizza Hut តាមរយៈវីងម៉ល ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៣។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយក នៃក្រុមហ៊ុន វីង បានមានប្រសាសន៍ថា៖ “នេះគឺជាជំហានថ្មីមួយសម្រាប់ វីងម៉ល ហើយយើងមានមោទកភាពក្នុងការផ្តល់នូវការដាក់បញ្ចូលម៉ាកយីហោលំដាប់ពិភពលោក ឲ្យបានកាន់តែច្រើនថែមទៀត។ ហើយក៏សូមអរគុណដល់ Pizza Hut សម្រាប់ការជឿទុកចិត្ត ។”
ចំពោះកិច្ចសហការនេះ ក៏អនុញ្ញាតឲ្យអតិថិជនទិញអាហារពី Pizza Hut ដ៏ឈ្ងុយឆ្ងាញ់តាមរយៈ វីងម៉ល ដោយភាពងាយស្រួល ពីគេហដ្ឋានរបស់ពួកគេ។

តាមរយៈវីងម៉លអតិថិជនអាចធ្វើការបញ្ជាទិញអាហារពីហាង Pizza Hut ទាំង ៧ សាខាក្នុងរាជធានីភ្នំពេញ។ Pizza Hut មាននូវប្រភេទ Pizza យ៉ាងច្រើនប្រភេទដែលទទួលបានការគាំទ្រពីអតិថិជនដូចជា៖ Crazy Bacon Extra Sausage Cheesy Bite Pizza, Spicy Shrimp BBQ Pizza និង Crazy Bacon Pizza ហើយពេលនេះក៏មានវត្តមាននៅលើ វីងម៉ល។ លើសពីនេះ អតិថិជនដែលស្ថិតនៅទីក្រុងភ្នំពេញអាចរីករាយជាមួយការធានាបានថា ទទួលបានអាហារ ក្នុងរយៈពេលត្រឹមតែ ៣០នាទី បន្ទាប់ពីការបញ្ជាទិញ។
លោក ហុង ប៊ុនជី នាយកផ្នែកហិរញ្ញវត្ថុ នៃ United Food Group មានប្រសាសន៍ថា៖ “Pizza Hut ប្តេជ្ញាផ្តល់ជូននូវចំណីអាហារប្រកបដោយសុវត្ថិភាព និងគុណភាពខ្ពស់ដល់អតិថិជនរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ។ ភាពជាដៃគូនៅក្នុងថ្ងៃនេះ នឹងធ្វើឲ្យអតិថិជនអាចកុម្ម៉ង់មុខម្ហូប ដែលពួកគេចូលចិត្តនៅលើ វីងម៉ល ដោយមិនចាំបាច់តម្រង់ជួរនៅទីតាំងផ្ទាល់។
Pizza Hut ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៨ នៅ Wichita, Kan., ។ Pizza Hut ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Yum! Brands, Inc, ដែលដំណើរការភោជនីយដ្ឋានជាង ១៨.០០០ នៅក្នុងជាង ១១០ ប្រទេស។
រហូតមកដល់ឥឡូវនេះ វីងម៉ល មានដៃគូល្បីៗជាង ៦៥០០ ដែលផ្តល់ទំនិញរាប់សែនមុខ រួមទាំងចំណីអាហារ និងភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ផ្កា ហាងនំប៉័ង និងអ្វីៗជាច្រើនទៀត។ វីងម៉ល មាននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាខេត្តសៀមរាប ព្រះសីហនុ បាត់ដំបង និងកំពង់ចាម ដោយមានផែនការពង្រីកទៅកាន់តំបន់ជាច្រើនទៀត នៃប្រទេសកម្ពុជា៕


