Khmerpress

ស្វែងរក

សង្គម

រដ្ឋមន្រ្តី ជា វ៉ាន់ដេត ប្រកាសផ្តល់ថវិកា២,០០០ដុល្លារ ដល់កីឡាករ Thiago សញ្ជាតិប្រេស៊ីល

BY Khmerpress April 8, 2023
រដ្ឋមន្រ្តី ជា វ៉ាន់ដេត ប្រកាសផ្តល់ថវិកា២,០០០ដុល្លារ ដល់កីឡាករ Thiago សញ្ជាតិប្រេស៊ីល

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន២,០០០ដុល្លារអាមេរិក ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល។

ការប្រគល់ប្រាក់ឧបត្ថម្ភនេះគឺជាការលើកទឹកចិត្តចំពោះកីឡាករ Thiago ដែលជានិច្ចកាលតែងតែជួយលើកតម្កើងតម្លៃវប្បធម៌ខ្មែរ ពិសេសគឺក្បាច់គុនខ្មែរផ្សព្វផ្សាយនៅលើឆាកជាតិនិងអន្តរជាតិនាពេលកន្លងមក។

គិតមកដល់ពេលនេះ កីឡាករ Thiago ទទួលបានប្រាក់ឧបត្ថម្ភសរុប២៤,០០០ដុល្លារហើយសម្រាប់ការលើកទឹកចិត្តនេះ ក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឧបត្ថម្ភចំនួន២០,០០០ដុល្លារ រដ្ឋមន្ត្រីក្រសួងព័ត៌មានឧបត្ថម្ភចំនួន១,០០០ដុល្លារ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន១,០០០ដុល្លារ ព្រមទាំងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន២,០០០ដុល្លារទៀត សរុបគឺ២៤,០០០ដុល្លារ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីលទេនោះ សម្ដេចនឹងស្នើទៅព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រង់ព្រះរាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago នេះ ដើម្បីជាការលើកទឹកចិត្តបន្ថែមចំពោះការលើកតម្កើងតម្លៃវប្បធម៌ខ្មែរ ពិសេសគឺក្បាច់គុនខ្មែរ ផ្សព្វផ្សាយនៅលើឆាកជាតិនិងអន្តរជាតិនាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: