បុរីបុស្បា ដាក់សម្ពោធបើកលក់វីឡាកូនកាត់ ទំនើបម៉ូតថ្មី តម្លៃក្រោម១០ម៉ឺនដុល្លារ
(ភ្នំពេញ)៖ បុរីបុស្បា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានសម្ពោធបើកលក់ជាផ្លូវការ វីឡាកូនកាត់ទំនើបម៉ូតថ្មី (Modern Link Villa) ដ៏ស្រស់ស្អាត និងទាន់សម័យ ដែលមានទីតាំងស្ថិតនៅគម្រោង បុស្បា អប្សរមេរា ខណ្ឌដង្កោ ផ្ទាល់តែម្តង។
បុរីបុស្បា ដាក់ចេញលក់ផ្ទះវីឡាដ៏ប្រណិតមួយនេះ គឺដើម្បីឆ្លើយតបទៅនឹងការសំណូមពររបស់អតិថិជន ដែលតែងតែគាំទ្រ និងមានក្តីស្រមៃចង់រស់នៅក្នុងបុរីបុស្បាជាមួយនឹងតម្លៃដ៏ល្អបំផុត។

ជាពិសេសរាល់អតិថិជនដែលទិញវីឡាកូនកាត់នៅក្នុងខែនេះ មានការផ្តល់នូវការបញ្ចុះតម្លៃដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក បញ្ចុះតម្លៃរហូតដល់ 33% ទៅលើផ្ទះវីឡាកូនកាត់ទំនើបម៉ូតថ្មី Modern Link Villa ដែលតម្លៃធម្មតា ១០៩,៨០០ដុល្លារ ដែលតម្លៃប្រូម៉ូសិន ចុះ១ម៉ឺនដុល្លារ សល់ ៩៩,៨០០ដុល្លារ ចំពោះការបង់ផ្តាច់ បញ្ចុះ៣៣% សល់ត្រឹមតែ ៧២,៩០០ដុល្លារ។
លក្ខណៈពិសេស របស់វីឡាកូនកាត់ម៉ូតថ្មី មានដូចជា៖
• របងព័ទ្ធជុំវិញប្រកបដោយសុវត្ថិភាព
• គ្រប់ផ្ទះបែទៅទិសខាងកើត
• គ្រប់ជាន់មានកម្ពស់ខ្ពស់ស្រឡះល្អ
• ផ្ទះមានរចនាបទទំនើប និងទាន់សម័យ
• លក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុតមិនធ្លាប់មាន
• បញ្ចុះតម្លៃដ៏ធំសម្បើម
• សំណង់រឹងមាំលើសពី ៥០ឆ្នាំ។
តោះនៅចាំអីទៀត! ប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនមានកំណត់ សូមទំនាក់ទំនងកក់ឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ 081/099/067 230 789។
សូមបញ្ជាក់ថា គម្រោង បុស្បា អប្សរមេរា មានផ្ទះប្រណិតៗ ចំនួន៨ប្រភេទដូចជា៖ វីឡាទោល ហេរ៉ូ, វីឡាទោល អេនជែល, វីឡាភ្លោះ ស៊ុបពើធ្វីន, វីឡាភ្លោះ ម៉ូឌឺនធ្វីន, វីឡាកូនកាត់ Link Villa ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse, ផ្ទះអាជីវកម្មខ្នាតមធ្យម Shophouse A និង B៕













