សង្គម April 18, 2023

សង្ក្រាន្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត រៀងរាល់ចុងសប្តាហ៍រហូតដល់ដំណាច់ខែមេសា

Naren

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ផេក សង្រ្កាន្ត ស្វាយរៀង បានឱ្យដឹងថា សង្ក្រាន្តស្វាយរៀង នឹងបន្តរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅតំបន់ត្រជាក់ចិត្ត រយៈពេល ៤ថ្ងៃ គឺរៀងរាល់ថ្ងៃសៅរិ៍-អាទិត្យ ខែមេសា ឆ្នាំ២០២៣ ចាំពីម៉ោង ១រសៀលរហូតដល់ម៉ោង ៥ល្ងាច តទៅ។

យោងតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត នៃ កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ ទៅ តាមកម្មវិធីដូចខាងក្រោម៖

• ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ ចាប់បើកពីដំណើរពីរម៉ោង ១៣:០០នាទី – ១៧:០០នាទី។

• ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង ១៣:០០នាទី – ១៧:០០នាទី ។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា មេត្តាចូលរួមសប្បាយ ចូលឆ្នាំថ្មីបន្តទៀតនៅក្នុងក្រុងស្វាយរៀង តាមបណ្ដោយផ្លូវមុខសាលាខេត្តស្វាយរៀង ឱ្យបានច្រើនកុះករ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រភព៖ សង្រ្កាន្ត ស្វាយរៀង