ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពត ផ្អាកអាជីវកម្មកាស៉ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច
BY Khmerpress
May 30, 2021
(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកអាជីវកម្ម កាស៉ីណូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក និងច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពត ការផ្អាកនេះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយមានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ ផ្តល់សិទ្ធិដោយ៖ freshnews
