Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក, គិតត្រឹមម៉ោង៨យប់នេះ មានមនុស្ស៦នាក់បានបាត់បង់ជីវិត

    BY Naren July 1, 2023
    អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក, គិតត្រឹមម៉ោង៨យប់នេះ មានមនុស្ស៦នាក់បានបាត់បង់ជីវិត

    (ភ្នំពេញ)៖ អគ្គិភ័យឆេះក្លឹបកម្សាន្ដមួយកន្លែង ដែលកើតហេតុតាំងពីម៉ោងជិត៥ល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ រហូតមកដល់ម៉ោង៨យប់នេះ មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

    សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងប្រើប្រាស់ទឹកដើម្បីបាញ់ពន្លត់នៅឡើយ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

    បើតាមសេចក្ដីរាយការណ៍ គិតត្រឹមម៉ោង៨យប់នេះ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានបណ្ដាលឲ្យមនុស្ស៦នាក់បាត់បង់ជីវិត ក្នុងនោះ ស្ដ្រី២នាក់ និងប្រុស៤នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: