PR July 4, 2023

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ និងអ្នកគាំទ្រហែតាមក្បួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បើកយុទ្ធនាការឃោសនាបោះឆ្នោត

Liny Chan

កាលពីថ្ងៃទី១ ខែកក្កដា ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារនយោបាយសំខាន់ៗនៅចំពោះមុខសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រប្រមាណជាង ៧ម៉ឺននាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្រោយបញ្ចប់សេចក្តីថ្លែងការណ៍សម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា បានប្រគល់ទង់គណបក្សជូនដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី៧ ឆ្នាំ២០២៣។

ភ្លាមៗឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមជាមួយអ្នកគាំទ្ររាប់ពាន់នាក់បានចេញហែក្បួនព្យុះហយាត្រានៅតាមបណ្តោយមហាវិថី វិថី និងផ្លូវសំខាន់ៗទូទាំងរាជធានីភ្នំពេញ។ ជាមួយគ្នានោះក្នុងថ្ងៃបើកយុទ្ធនាការឃោសនាថ្ងៃដំបូង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានដឹកនាំអ្នកសិល្បៈល្បីៗជាង៥០នាក់ អ្នកប្រដាល់គុនខ្មែរ សិស្សនិស្សិត ជាច្រើនពាន់នាក់ហែតាមពីក្រោយក្បួនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងឯកឧត្តម ហេង សួរ សមាជិកយុវជនថ្នាក់កណ្តាល បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ យ៉ាងគគ្រឹកគគ្រេងភ្លូកទឹកភ្លូកដី។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖