PR July 9, 2023

វេបសាយ «ក្រពះម៉ែត្រ» ដែលអាចវាស់ស្ទង់ពីអាការៈជំងឺក្រពះ បានបើកដំណើរការហើយ

Naren

កាលពីថ្ងៃទី០៦ កក្កដា ឆ្នាំ២០២២ នៅឯសណ្ឋាគារ Sun & Moon កាល់បេកម្ពុជា សហការណ៍ជាមួយ សមាគមអន្តោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា រៀបចំ កិច្ចប្រជុំ រវាងឱសថការី និង គ្រូពេទ្យនៃសមាគម អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាលើបញ្ហាក្រពះពោះវៀននៅកម្ពុជា ដើម្បីពិភាក្សាអំពី បញ្ហាក្រពះពោះវៀននៅកម្ពុជា និងជាពិសេសដាក់ដំណើរការជាផ្លូវការនូវ គេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ ដែលមានឈ្មោះថា «ក្រពះម៉ែត្រ»។

កិច្ចប្រជុំ រវាងឱសថការី និង គ្រូពេទ្យនៃសមាគម អន្តោទស្សន៍កោសល្យប្រព័ន្ធរំលាយអាហារកម្ពុជាមានការចូលរួមពី វាគ្មិនល្បីៗចំនួន៣រូប ជាអ្នកជំនាញ និងវេជ្ជបណ្ឌិតល្បីៗដូចជា លោក Smit Soni ជាប្រធានផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Kalbe ប្រចាំប្រទេសកម្ពុជា, លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានសមាគម CAGE ឯកទេសថ្លើម ក្រពះ ពោះវៀន, លោកស្រី វេជ្ជបណ្ឌិត វង់ ច័ន្ទលីណា ឯកទេសថ្លើមក្រពះ ពោះវៀន ឬសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងបន្ទប់ពិគ្រោះ លីណា ជី អាយ ឃែ និងភ្ញៀវកិត្តិយស ជាឱសថការី ជាច្រើននាក់មានវត្តមានយ៉ាងច្រើនកុះកុរ។

វាគ្មិនល្បីៗទាំង ៣រូបខាងលើ បានចែករំលែកចំណេះដឹងបន្ថែមអំពីបញ្ហាក្រពះ និងបង្ហាញឱសថ Promag ក៏ដូចជាពិភាក្សា ស្រាយចម្ងល់ផ្សេងៗរបស់អ្នកចូលរួម និងជាបង្ហាញនូវ គេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ គេហទំព័រនេះបានដាក់ដំណើរការជាផ្លូវការ ដោយមានឈ្មោះថា «ក្រពះម៉ែត្រ» ដែលរៀបចំដោយ Promag KALBE និង CAGE។

«ក្រពះម៉ែត្រ» https://www.kalbeconsumerhealth.com/kh/kh/kropes-metre ជាអ្វីដែលប្រជាជនកម្ពុជាត្រូវការ ក្នុងការវាស់ស្ទង់ដឹងនូវបញ្ហាសុខភាពក្រពះ ធ្ងន់ ឬស្រាល ដើម្បីធ្វើការព្យាបាលតាមរយៈការលេបថ្នាំ ឬតាមមន្ទីរពេទ្យ ទាន់ពេលវេលា។

ក្រពះម៉ែត្រ ជាគេហទំព័រដែលរហ័ស និងងាយស្រួលបំផុត អាចកំណត់ស្ថានភាពក្រពះបានភ្លាម ដោយគ្រាន់តែបំពេញព័ត៌មាន និងឆ្លើយសំណួរសាមញ្ញមួយចំនួនអំពីខ្លួនអ្នក ជ្រើសរើសទម្លាប់ញ៉ាំសកម្មភាពប្រចាំថ្ងៃ អាការៈរយៈពេល៦ខែចុងក្រោយដែលអ្នកបានជួបប្រទះ។

បន្ទាប់ពីអ្នកដឹងថាអាការៈក្រពះរបស់អ្នកស្ថិតក្នុងស្ថានភាពណាហើយ អ្នកអាចកំណត់ថា តើអ្នកអាចព្យាបាលដោយទិញថ្នាំនៅឱសថស្ថាន ឬក៏ជួបគ្រូពេទ្យជំនាញ ប៉ុន្តែប្រសិនបើថ្នាំនៅឱសថស្ថានអាចព្យាបាលបាន កុំភ្លេចស្វែងរក Promag ដែលជាឱសថព្យាបាលក្រពះដ៏មានប្រសិទ្ធិភាព។ លោកអ្នកអាចស្វែងរក Promag នៅតាមឱសថស្ថានដែលនៅជិតលោកអ្នក តាមរយៈវែបសាយ «ក្រពះម៉ែត្រ»៕