Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    «The Flash» ក្លាយជាភាពយន្ត Superhero ដែលខាតទុនច្រើនជាងគេបំផុត ប្រចាំប្រវត្តិសាស្ត្រ

    BY Naren July 11, 2023
    «The Flash» ក្លាយជាភាពយន្ត Superhero ដែលខាតទុនច្រើនជាងគេបំផុត ប្រចាំប្រវត្តិសាស្ត្រ

    (បរទេស)៖ ខ្សែភាពយន្ត «The Flash» ដឹកនាំដោយ Andy Muschietti បានក្លាយជាភាពយន្ត ខាតទុនច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រនៃខ្សែភាពយន្តកំពូលវីរបុរស ដោយផ្អែកលើលទ្ធផលហិរញ្ញវត្ថុរកបានតិចតួចប៉ុណ្ណោះ បើប្រៀបនឹងការចំណាយ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Reels Mag នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

    ជាមួយនឹងទុនផលិតចំនួន ២២០លានដុល្លារ និងបន្ថែមថ្លៃផ្សព្វផ្សាយពាណិជ្ជកម្មចំនួន១៥០លានដុល្លារ, ភាពយន្ត «THE FLASH» រកចំណូលបានទូទាំងពិភពលោកមិនដល់៣០០លានដុល្លារផង ដែលធ្វើឲ្យរឿងនេះ ក្លាយជាភាពយន្ត Superhero ដែលខាតទុនធំបំផុតប្រចាំប្រវត្តិសាស្ត្រ និងខាងបង់ប្រាក់អស់ខ្ទង់២០០លានដុល្លារ។

    ខាងក្រោមនេះ​ជារឿងបែប Superhero ដែលខាតបង់ប្រាក់ច្រើនបំផុត

    ១៖ The Flash – ខាតបង់ខ្ទង់ ២០០លានដុល្លារ
    ២៖ Fury of the Gods – ខាតបង់ខ្ទង់ ១៥០លានដុល្លារ
    ៣៖ Wonder Woman ឆ្នាំ១៩៨៤ ខាតបង់ខ្ទង់ ១៣៧លានដុល្លារ
    ៤៖ Dark Phoenix – ខាតបង់ខ្ទង់ ១៣៣ លានដុល្លារ
    ៥៖ The Suicide Squad – ខាតបង់ខ្ទង់ ១៣០ លានដុល្លារ
    ៦៖ Black Adam – ខាតបង់ខ្ទង់ ១០០លានដុល្លារ
    ៧៖ Fantastic Four – ខាតបង់ខ្ទង់ ១០០លានដុល្លារ
    ៨៖ R.I.P.D – ខាតបង់ខ្ទង់ ៩២លានដុល្លារ
    ៩៖ The New Mutants – ខាតបង់ខ្ទង់ ៨៤ លានដុល្លារ
    ១០៖ Green Lantern – ខាតបង់ខ្ទង់ ៧៥លានដុល្លារ៕ ផ្តល់សិទិ្ធដោយ៖ Fresh News

    Share This Post: