បច្ចេកវិទ្យា

កក្រើកពិភពលោក ក្រុមហ៊ុនHuawei ដាក់សម្ពោធផ្លូវការ ផលិតផលឆ្លាតវៃថ្មីៗ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 2

BY
Liny Chan
June 4, 2021
កក្រើកពិភពលោក ក្រុមហ៊ុនHuawei ដាក់សម្ពោធផ្លូវការ ផលិតផលឆ្លាតវៃថ្មីៗ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 2

កាលពីថ្ងៃទី 02 ខែមិថុនា ឆ្នាំ 2021ទី ក្រុងសិនជិន ប្រទេសចិន ក្រុមហ៊ុន Huawei បានដាក់សម្ពោធ នូវស្មាតហ្វូន, នាឡិកាវៃឆ្លាត និងថេប្លេតថ្មីៗច្រើនប្រភេទ រាប់បញ្ចូលទាំង HUAWEI Mate 40 ស៊េរី, HUAWEI Mate X2, HUAWEI WATCH 3 ស៊េរី និង HUAWEI MatePad Pro ដែលត្រូវបានកែប្រែមុខមាត់ថ្មី ប្រតិបត្តិការដោយ HarmonyOS 2។

នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei ក៏បានបញ្ចេញនូវ HUAWEI FreeBuds 4 ជំនាន់ថ្មីរបស់ខ្លួន ដែលជាកាសឥតខ្សែ ឯកទេសកំចាត់សំឡេងរំខានជាមួយនឹងមុខងារ Active Noise Cancellation (ANC), Monitor ថ្នាក់ខ្ពស់ពីរម៉ូដែល, HUAWEI MateView និង HUAWEI MateView GT ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនក៏បានប្រកាសថាមានផលិតផលឆ្លាតវៃជិត100ប្រភេទ រួមមាន ស្មាតហ្វូន & ថេប្លេត នឹងត្រូវបានធ្វើកំណែប្រែថ្មី ប្រតិបត្តិការដោយ HarmonyOS 2 ដែលនឹងផ្តល់នូវបទពិសោធដ៏ថ្មីស្រឡាងនៃ seamless ឆ្លាតវៃ ភ្ជាប់ទៅកាន់ឧបករណ៍ឆ្លាតវៃដទៃដោយស្វ័យប្រវត្តិ នៅគ្រប់សណ្ឋាននៃសេណារីយ៉ូ។

មានឧបករណ៍ឆ្លាតវៃច្រើននៅក្នុងជីវិតរស់នៅប្រចំាថ្ងៃរបស់យើង ប៉ុន្តែបទពិសោធដែលផ្តល់ឱ្យជាក់ស្តែងហាក់បីដូចជាមិនឆ្លាតវៃសោះ។ ប្រព័ន្ធប្រតិបត្តិការ មានទំនោរស្មុគស្មាញដល់អន្តរប្រតិបត្តិការ ដែលទីបំផុតនាំឱ្យអ្នកប្រើប្រាស់មានបទពិសោធមិនល្អ។

HarmonyOS ត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងនាមជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីសម្រាប់ឧបករណ៍ឆ្លាតវៃ HarmonyOS ផ្តល់នូវការប្រាស្រ័យទាក់ទងសាមញ្ញ ងាយស្រួលសម្រាប់តភ្ជាប់ និងសហការជាមួយនឹងឧបករណ៍ផ្សេងៗគ្នា ដែលអ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍ងាយស្រួលរលូននិងសុវត្ថិភាព។ វាប្រើបច្ចេកវិទ្យាចែកចាយដើម្បីបំពេញតម្រូវការឧបករណ៍ផ្សេងៗគ្នាគ្រប់ប្រភេទជាមួយនឹងប្រព័ន្ធតែមួយ ដែលអាចឲ្យការដាក់ពង្រាយ អាចបត់បែនបានតាមតម្រូវការ។

HarmonyOS ក៏បានផ្តុំឧបករណ៍ឯករាជ្យពីមុនទៅជាឧបករណ៍ទំនើបដែលមានភាពស្អិតរមួត តាមរយៈការរួមបញ្ចូលទាំងផ្នែក Hardware និងធនធានទាំងអស់ ដើម្បីបង្កើនសមត្ថភាពនៃឧបករណ៍សមាសធាតុរបស់វាដោយសេរី អាស្រ័យលើតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងពេលវេលាជាក់លាក់។ សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ប្រព័ន្ធប្រតិបត្តិការ HarmonyOS អនុញ្ញាតឱ្យមានការអភិវឌ្ឍឆ្លងកម្មវិធី (Platform) និងការដាក់ពង្រាយកម្មវិធីឆ្លងឧបករណ៍ ធ្វើឱ្យការអភិវឌ្ឍកម្មវិធីឆ្លងកាត់ឧបករណ៍កាន់តែងាយស្រួលជាងមុន។

នាឡិកាឆ្លាតវៃ HUAWEI WATCH 3 ស៊េរី: ជំនួយការឆ្លាតវៃឯករាជ្យ ខ្លាំងដូចស្មាតហ្វូនរបស់អ្នក

នាឡិកាឆ្លាតវៃស៊េរីថ្មី លំដាប់កំពូលរបស់ក្រុមហ៊ុនហួវៃនោះគឺ HUAWEI WATCH 3 ស៊េរី, ឆ្លុះបញ្ចាំងពីភាពទំនើបទាន់សម័យ។ ដោយមានបំពាក់កញ្ចក់អេក្រង់កោងនិងស្រោមដែកអ៊ីណុក 316L នាឡិកាដៃនេះបានភ្ជាប់មកជាមួយនូវ 3D rotation crown សម្រាប់បង្វិលបញ្ជាស្វែងរកមុខងារ ជំនាន់ថ្មី ដែលអាចសម្គាល់ពីកម្រិតនៃការសង្កត់ ហើយនិងធ្វើការឆ្លើយតបតាមការបញ្ជារបស់អ្នកប្រើប្រាស់ ធ្វើឱកាន់តែមានលក្ខណៈងាយស្រួលនិងផាសុខភាព។ ប្រតិបត្តិការ HUAWEI WATCH 3 ស៊េរី ក៏អនុញ្ញាតឱ្យអ្នកធ្វើការ ខលនិងទទួលទូរស័ព្ទ ស្តាប់តន្ត្រី តាមរយៈការ ប្រើលេខទូរស័ព្ទនិងគម្រោងទិន្នន័យដូចគ្នាទៅនឹងស្មាតហ្វូនរបស់អ្នកដែរ។

HUAWEI WATCH 3 ស៊េរី ក៏អ្នកឯកទេសសុខភាពនិងកីឡាផងដែរ មានភ្ជាប់មុខងារហាត់ប្រាណច្រើនជាង100ប្រភេទ។ បន្ថែមពីលើមុខងារសុខភាព នាឡិកាឆ្លាតវៃនេះ អាចតាមដានសីតុណ្ហភាពស្បែកជាមួយនឹងឧបករណ៏សីតុណ្ហភាពដែលមានភាពជាក់លាក់ខ្ពស់។ វាក៏ទ្រទ្រង់នូវមុខងារ Fall Detection និង មុខងារ SOS ផងដែរ ដូច្នេះអ្នកប្រើប្រាស់អាចតាមដាននិងគ្រប់គ្រងសុខភាពរបស់ពួកគេបានទាន់ពេលវេលា។

HUAWEI WATCH 3 Pro កាន់ថ្មបានយូរ ដែលអាចប្រើបានរហូតដល់5ថ្ងៃសម្រាប់មុខងារទូទៅប្រចាំថ្ងៃ Smart mode និងប្រើបានរហូតដល់ 21ថ្ងៃ សម្រាប់មុខងារសន្សំសំចៃថ្ម ultra-long battery life mode ចំណែកឯ HUAWEI WATCH 3 កាន់ថ្មបានបីថ្ងៃ សម្រាប់មុខ ទូទៅប្រចាំថ្ងៃ Smart mode និងប្រើបានរហូតដល់ 14ថ្ងៃ សម្រាប់មុខងារសន្សំសំចៃថ្ម ultra-long battery life mode។

កូនកាត់កុំព្យូទ័រ HUAWEI MatePad Pro៖ ជាផលិតផលថ្មីមួយដែលមានលក្ខណៈច្នៃប្រឌិតលើសពីដែនកំណត់

HUAWEI MatePad Pro ស៊េរីថ្មីមានអេក្រង់ OLED FullView ទំហំ 12.6” កម្រិតសមាមាត្រអេក្រង់រហូតដល់ 90% ដែលខ្ពស់បំផុតក្នុងចំណោមថេប្លេតទាំងអស់ដែលមានលក់លើទីផ្សារ។ រាល់ការបង្ហាញ ភាពខុសគ្នានៃកម្រិតពណ៌គឺតិចជាង 0.5 ធ្វើឲ្យពណ៌បង្ហាញមានភាពត្រឹមត្រូវខ្ពស់ ដែលគួរឲ្យជឿទុកចិត្តបាន ពោលគឺ ពណ៌នៃរូបភាពមានលក្ខណៈត្រឹមត្រូវ ដូចនឹង Monitor អាជីព។

HUAWEI MatePad Pro ក៏មានសមាមាត្រកម្រិតពណ៌ខ្ពស់ ultra-high contrast ratio of 1,000,000:1 ហើយទ្រទ្រង់ដល់ប្រព័ន្ធ DCI-P3 color gamut ។

បំពាក់ដោយបន្ទះឈីប Kirin 9000 ស៊េរី HUAWEI MatePad Pro ផ្តល់នូវកម្រិតដំណើរការមិនគួរ
ឱ្យជឿ។ ប្រតិបត្តិការដោយ HarmonyOS កូនកាត់កុំព្យូទ័រមួយនេះ អាចធ្វើការបានយ៉ាងរលូនជាមួយស្មាតហ្វូននិងកុំព្យូទ័រ ដើម្បីបង្កើនផលិតភាពនិងភាពច្នៃប្រឌិតរបស់អ្នកទ្វេដងនៅក្នុងសេណារីយ៉ូផ្សេងៗគ្នាមិនថាអ្នកនៅក្នុងការិយាល័យ ឬនៅកន្លែងជាក់ស្តែងណាមួយនោះទេ។

HUAWEI MatePad Pro ទ្រទ្រង់ការShare អេក្រង់ជាមួយកុំព្យូទ័រ ស្មាតហ្វូន តាមរយៈ Multi-screen Collaboration ងាយស្រួលផ្ទេរឯកសារទិន្នន័យចេញចូលលឿនរហ័សទាន់ចិត្តដោយមិនចាំបាច់ប្រើខ្សែ USB ហើយក៏ជាក្តារគូរ នៅពេលប្រើមុខងារ Mirror mode និង monitor in Extend mode។

ខ្មៅដៃឆ្លាតវៃ HUAWEI M-Pencil ជំនាន់ទី2 ត្រូវបានដាក់បង្ហាញរួមគ្នាជាមួយ HUAWEI MatePad Pro ។ ខ្មៅដៃវៃឆ្លាតជំនាន់ថ្មីនេះ ត្រូវបានរចនាឡើងដោយផ្លាទីនីម (Platinum) សម្រាប់ការសរសេរដោយដៃដែលមានភាពជាក់លាក់ខ្ពស់ ទ្រទ្រង់កម្លាំងសង្កត់ 4096 ។ HUAWEI M-Pencil គាំទ្រ FreeScript ដែលបំលែងការសរសេរដោយដៃនៅក្នុងប្រអប់បញ្ចូលណាមួយទៅក្នុងអត្ថបទឌីជីថលក្នុងពេលវេលាជាក់ស្តែង។ លើសពីនេះទៀតអន្តរកម្មឆ្លាតវៃដូចជា double-tap ដើម្បី switch, ប្តូររូបរាង, ហើយនិង តារាងបញ្ចី ទៅជាការសរសេរដោយដៃកាន់តែរលូននិងធម្មជាតិដើម្បីឱ្យសមនឹងលំហូរការងារតែមួយ របស់អ្នក។

បទពិសោធដ៏ថ្មីអស្ចារ្យនៃការតភ្ជាប់ពីឧបករណ៍មួយទៅពហុឧបករណ៍ងាយស្រួលប្រើនិងឆ្លាតជាងមុន

ការតភ្ជាប់ពហុឧបករណ៍ជាមួយ HarmonyOS ធ្វើឱ្យប្រតិបត្តិការនៅលើពហុឧបករណ៍ក្លាយជាសាមញ្ញ ដូចការប្រើប្រាស់តែមួយ។ ផ្ទាំងបញ្ជាថ្មី ទ្រទ្រង់ការតភ្ជាប់សាមញ្ញ តាមរយៈការរួមបញ្ចូលគ្នា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ឧបករណ៍ដែលពួកគេចង់បានដោយសេរីដោយផ្អែកលើសេណារីយ៉ូជាក់លាក់។

ឧទាហរណ៍ប្រសិនបើអ្នកចង់មើលកុននៅផ្ទះ អ្វីដែលអ្នកត្រូវធ្វើគឺបើកផ្ទាំង Control Panel ហើយអូស smart screen icon ទៅកាន់ icon ទូរស័ព្ទ នោះខ្សែភាពយន្តនឹងលោតផ្ទាល់ពីទូរស័ព្ទរបស់អ្នកទៅទូរទស្សន៍។ ប្រសិនបើអ្នកកំពុងពាក់ HUAWEI FreeBuds 4 របស់អ្នក បន្ទាប់មកអ្នកអាចអូស earphone icon ទៅ icon ទូរស័ព្ទ នោះអ្នកនឹងអាចស្តាប់សំឡេងខ្សែភាពយន្តនៅលើទូរទស្សន៍ តាមរយៈ FreeBuds របស់អ្នក ។ នេះគ្រាន់តែជាឧទាហរណ៍មួយនៃបទពិសោធន៍ ឧបករណ៍ទំនើប។

តួនាទីរបស់ HarmonyOS 2 អនុញ្ញាតឱ្យកម្មវិធីធ្វើដំណើររវាងឧបករណ៍ផ្សេងៗគ្នាតាមការចង់បានដោយមិនចាំបាច់ដំឡើងវានៅលើឧបករណ៍នីមួយៗ ដូច្នេះមុខងារនិងសេវាកម្មទាំងអស់មានស្រាប់ឲ្យតែត្រូវការ មិនថា នៅពេលណានិងកន្លែងណា ។

បន្ទាប់ពីភ្ជាប់ឧបករណ៍ណាមួយដែលជាផ្នែកនៃប្រព័ន្ធឧបករណ៍ទំនើបអ្នកអាចមើលឃើញប្រតិបត្តិការ កំពុងដំណើរការលើគ្រប់ឧបករណ៍ផ្សេងៗទៀតទាំងអស់។ ប្រសិនបើអ្នកចង់បានអេក្រង់ធំជាងមុនសម្រាប់លេងហ្គេមតាមទូរស័ព្ទ អ្នកគ្រាន់តែអូសដាក់លើ Overview Screen ដើម្បីបង្ហាញផ្ទាំងរូបភាពហើយបន្ទាប់មកផ្ទេរហ្គេមទៅ HUAWEI MatePad Pro របស់អ្នកដើម្បីបន្តភាពសប្បាយរីករាយ។

អេក្រង់ home screen HarmonyOS ថ្មីមានលក្ខណៈកាន់តែទំនើបនិងរៀបចំបានល្អឥតខ្ចោះ ។ អ្នកអាចអូសលើកម្មវិធីដើម្បីបង្កើតក្រាហ្វិកសេវាកម្មដែលបង្ហាញព័ត៌មានឬសេវាកម្មងាយស្រួលក្នុងពេលវេលាជាក់លាក់ ដោយមិនចាំបាច់បើកកម្មវិធីដោយខ្លួនឯងនៅក្នុង Apps។ អ្នកអាចប្តូរទំហំសេវាកម្មក្រាហ្វិក ទាញយកកម្មវិធីរួចអូសឡើងដើម្បីបង្ហាញក្រាហ្វិករបស់វា ហើយប៉ះទីតាំងទំនេរណាមួយនៅលើអេក្រង់Home Screen ដើម្បីលាក់ពួកវា។ ក្រាហ្វិកសេវាកម្មក៏អាចត្រូវបានប្រើដើម្បីចូលប្រើសេវាកម្ម Atomicដែលអាចហៅចូលនិងចែករំលែកបានយ៉ាងងាយស្រួលនៅក្នុងមជ្ឈមណ្ឌលសេវាកម្មដោយមិនចាំបាច់ទាញយកឬដំឡើងអ្វីទាំងអស់ដែលធ្វើឱ្យវាកាន់តែងាយស្រួល។

បើនិយាយពីរូបរាងនិងអារម្មណ៍ភាពស្រស់ស្អាតនៃអន្តរកម្មប្រកបដោយភាពច្នៃប្រឌិតគឺមាននៅក្នុងព័ត៌មានលំអិតខាងសាភ័ណភាពពុម្ពអក្សរ HarmonyOS Sans ដែលត្រូវបានរចនាឡើងយ៉ាងពិសេសនិងគំនូរជីវចល Gravitational Animations ផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់ថេរនៅគ្រប់ឧបករណ៍ HarmonyOS ។

HUAWEI HiLink ត្រូវបានតំឡើងទៅជា HarmonyOS Connect ដើម្បីបំពាក់ឧបករណ៍ដែលមិនមែនជាស្មាតហ្វូនរបស់ Huawei បន្ថែមទៀតជាមួយនឹងមុខងារឆ្លាតវៃ។ ឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានឆ្លាតវៃ អាចភ្ជាប់ទៅនឹងទូរស័ព្ទចល័តរបស់អ្នក៖ យកទូរស័ព្ទរបស់អ្នកប៉ះនឹង ចង្ក្រាន Media ដែលទ្រទ្រង់ការភ្ជាប់ HarmonyOS ហើយអាចចាប់ផ្តើមជ្រើសរើសរូបមន្តចម្អិនអាហាររបស់អ្នកភ្លាមៗ។ រក្សាចំណីអាហារដែលនៅសល់របស់អ្នកបានយូរជាងមុន ប្រកបដោយសុវត្ថិភាព ជាមួយទូទឹកកក Haier ដែលវាកែតម្រូវសីតុណ្ហភាពដោយស្វ័យប្រវត្តិអាស្រ័យលើប្រភេទចំណីអាហារដែរបស់អ្នក។ ជាពិសេស អ្នកនឹងទទួបានទឹកសណ្តែកដ៏ល្អឥតខ្ចោះសម្រាប់រាងកាយរបស់អ្នកជាមួយនឹង Joyoung soymilk ម៉ាស៊ីន ដែលអាចណែនាំនូវរូបមន្តផ្សំអាស្រ័យលើទិន្នន័យនៅក្នុងកម្មវិធីសុខភាពរបស់អ្នក។ នៅពេលធ្វើការជាមួយគ្នា ការតភ្ជាប់ទាំងនេះអាចបង្វែរផ្ទះបាយរបស់អ្នកជាគ្រូបង្វឹកសុខភាពផ្ទាល់ខ្លួន។

ការអនុវត្តដ៏ទូលំទូលាយទទួលបានភាពឯកជននិងសុវត្ថិភាពកាន់តែច្រើន

HarmonyOS 2 ដំណើរការកាន់តែរលូនជាង EMUI ជំនាន់ចុងក្រោយ។ ទូរស័ព្ទ ដែលប្រតិបត្តិការដោយ HarmonyOS 2 អាចរក្សាល្បឿនអាន / សរសេរប្រហាក់ប្រហែលនឹងទូរស័ព្ទថ្មីបន្ទាប់ពីប្រើបាន 36ខែ ទោះបីនៅសល់ទំហំផ្ទុកទិន្នន័យតិចតួចក៏ដោយក៏នៅតែដំណើរការលឿនធម្មតា។

HarmonyOS 2 រក្សាកម្មវិធីដែលបានបើកដំណើរការនៅក្នុងផ្ទៃ Background ដូច្នេះការងាររបស់អ្នកតែងតែមាននៅកន្លែងដែលអ្នកបានទុក។ អ្នកអាចត្រឡប់ទៅសកម្មភាពចុងក្រោយឬទំព័រនៅលើកម្មវិធីដែលបានផ្តល់ទោះបីអ្នកមានកម្មវិធីរាប់សិបផ្សេងទៀតបើកក៏ដោយ។ ឧទាហរណ៍ប្រសិនបើអ្នកនៅលើកម្មវិធីទិញឥវ៉ាន់មើលផលិតផល បន្ទាប់មកអ្នកបានប្តូរទៅកម្មវិធីផ្សេងទៀតដើម្បីផ្ញើសារទៅកាន់មិត្តភក្តិរបស់អ្នក ហើយបន្ទាប់មកបើកកម្មវិធីរុករករបស់អ្នកដើម្បីស្វែងរកអ្វីផ្សេងទៀត ឥឡូវនេះអ្នកអាចត្រឡប់ទៅទំព័រចុងក្រោយដែលអ្នកបាននៅ។ រកមើលនៅលើកម្មវិធីទិញទំនិញរបស់អ្នកដោយគ្មានបញ្ហា។ លើសពីនេះទៅទៀតអ្នកអាចរីករាយនឹងការប្រើប្រាស់ថាមពលថ្មបានយូរជាមួយឧបករណ៍ដែលមានមូលដ្ឋានលើ HarmonyOS 2 ។ បន្ទាប់ពីធ្វើឱ្យប្រសើរទៅ HarmonyOS 2 កម្មវិធី HUAWEI Mate 40 Pro អាចដំណើរការហ្គេមដោយគ្មានបញ្ហា រយៈពេល 5.1 ម៉ោងជាប់គ្នា។

ក្រុមហ៊ុន Huawei ប្តេជ្ញាការពារភាពឯកជននិងសុវត្ថិភាពអ្នកប្រើប្រាស់។ HarmonyOS ទទួលមរតកនិងបង្កើតបន្ថែមលើបច្ចេកវិទ្យាភាពឯកជននិងសន្តិសុខឈានមុខគេ ដែលរកឃើញនៅក្នុង EMUI ។

គោលការណ៍ស្នូលរបស់យើងគឺដើម្បីធានាថាមានតែម្ចាស់គណនាយ្យអាចចូលទៅរកព៌ត័មានជាមួយនឹងឧបករណ៍របស់ខ្លួនតែប៉ុណ្ណោះ និងធានានូវសុវត្ថិភាពនៃការចូលប្រើឧបករណ៍នីមួយៗក៏ដូចជាសុវត្ថិភាពនៃរាល់សកម្មភាពនៃការរក្សាទុកបញ្ជូននិងប្រើប្រាស់ទិន្នន័យនៅគ្រប់សេណារីយ៉ូទំាងអស់។ នៅពេលការផ្ទៀងផ្ទាត់អត្តសញ្ញាណនៃឧបករណ៍ពហុឧបករណ៍ត្រូវបានធ្វើឱ្យសកម្មអ្នកប្រើអាចដោះសោទូរស័ព្ទរបស់ពួកគេដោយការរួមបញ្ចូលគ្នានៃការស្គាល់មុខនៅលើស្មាតហ្វូនរបស់ពួកគេនិងការត្រួតពិនិត្យពិសេសដែលធានាថានាឡិការបស់អ្នកប្រើគឺជានាឡិកាដែលភ្ជាប់ទៅនឹងទូរស័ព្ទ។

លើសពីនេះ HarmonyOS គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់តាមប្រភេទនិងការពារឧបករណ៍តាមកម្រិតកំណត់ កម្រិតសុវត្ថិភាពជាក់លាក់សម្រាប់ឧបករណ៍ទំនើប។ មានតែឧបករណ៍ដែលត្រូវ លក្ខខណ្ឌ កម្មវិធីសន្តិសុខសុវត្ថិភាពតែប៉ុណ្ណោះ ទើបអាចចូលប្រើទិន្នន័យបាន ដោយធ្វើឱ្យប្រាកដថា អ្នកប្រើប្រាស់អាចរីករាយប្រើប្រាស់ ឧបករណ៍ Multi-device Collaboration ប្រកបដោយសុវត្ថិភាពអស់ពីចិត្តពិតប្រាកដ។ កម្មវិធី HarmonyOS ឆ្លងកាត់ការសាកល្បងយ៉ាងម៉ត់ចត់ តាមរយៈការ អភិវឌ្ឍន៍, ចេញផ្សាយ, ការតំឡើង, ហើយនឹងប្រើប្រាស់ ដើម្បីធានាថា ពួកវានឹងផ្តល់នូវបទពិសោធប្រព័ន្ធអេកូឡូស៊ីប្រដោយសុវត្ថិភាព។

លោក Richard Yu នាយកប្រតិបត្តិ អាជីវកម្ម និងអតិថិជន របស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ “យើងសព្វថ្ងៃកំពុងរស់នៅក្នុងពិភពបច្ចេកវិទ្យាឧបករណ៍ឆ្លាតវៃកាន់តែច្រើនឡើងៗ ហើយសព្វថ្ងៃនេះយើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលអ្វីៗទាំងអស់ត្រូវបានតភ្ជាប់។ យើងគ្រប់គ្នាគឺជាផ្នែកមួយនៃពិភពលោកដែលមានការតភ្ជាប់ពេញលេញក៏ដូចជាគ្រប់ឧបករណ៍ទាំងអស់។ យើងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូនិងអ្នកអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើតប្រព័ន្ធអេកូឡូ HarmonyOS និងផ្តល់នូវបទពិសោធន៍ផលិតផលនិងសេវាកម្ម កាន់តែប្រសើរឡើង ដល់អតិថិជនរបស់យើង នៅលើពិភពលោក”។

ដើម្បីផ្តល់នូវឱកាសកាន់តែច្រើនដល់អតិថិជន ទទួលបាននូវភាពងាយស្រួល ទំនើបជឿនលឿននិងសុវត្ថិភាពនៃ HarmonyOS នៅគ្រប់សេណារីយ៉ូ ផលិតផលឧបករណ៍ឆ្លាតវៃក្រុមហ៊ុនហួវៃ ជិត ១០០ ប្រភេទ ត្រូវបានកំណត់ ដាក់តំឡើងប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 នៅក្នុងប្រទេសចិនរួមទាំងស៊េរី HUAWEI Mate 40 ស៊េរី, Mate 30 ស៊េរី , P40 ស៊េរី, Mate X2 ស៊េរី, nova 8 ស៊េរី, និង MatePad Pro ។

Share This Post: