បច្ចេកវិទ្យា

ឆ្ងល់អត់? រវាងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC, SuperVOOC និង AirVOOC របស់ក្រុមហ៊ុន OPPO មានភាពខុសគ្នាដូចម្តេចខ្លះ? ហើយ AirVOOC បានបំពាក់លើស្មាតហ្វូនមួយណារបស់ OPPO?

BY
Liny Chan
June 6, 2021
ឆ្ងល់អត់? រវាងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន VOOC, SuperVOOC និង AirVOOC របស់ក្រុមហ៊ុន OPPO មានភាពខុសគ្នាដូចម្តេចខ្លះ? ហើយ AirVOOC បានបំពាក់លើស្មាតហ្វូនមួយណារបស់ OPPO?

យើងដឹងហើយថាក្រុមហ៊ុន OPPO មិនត្រឹមតែផ្តោតទៅលើការថតរូបប៉ុណ្ណោះទេ OPPO ក៏យកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកវិទ្យាសាកថ្មផងដែរ។ ដោយថ្មីៗនេះ ក្រុមហ៊ុន OPPO បានកំពុងដាក់ត្រៀមបញ្ចេញនូវស្មាតហ្វូនស៊េរីទំនើបលំដាប់ High Class ម៉ូដែលថ្មីនៃត្រកូល Find គឺ OPPO Find X3 Pro ដែលជាកំពូលស្មាតហ្វូន Flagship ម៉ូដែលថ្មីចុងក្រោយគេបង្អស់ ដោយបំពាក់មកជាមួយនឹងបច្ចេកវិទ្យា AirVOOC សាកថ្មល្បឿនលឿនបំផុត ពិសេសជាតម្រូវការរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្តង។

ជាក់ស្តែង នារយៈពេលចុងក្រោយនេះ OPPO បានធ្វើការអាប់ដេតពីមួយជំនាន់ទៅមួយជំនាន់ក្នុងការដាក់ដំណើរការឲ្យប្រើប្រាស់នូវកម្លាំងសាកថ្មល្បឿនលឿនពី 20W, 30W, 50W រហូតដល់ 65W ជាដើម និងពីការសាកថ្មជាមួយបច្ចេកវិទ្យា VOOC, Super VOOC រហូតបានវិវត្តន៍ខ្លួនទៅកាន់បច្ចេកវិទ្យា AirVOOC។

ដោយឡែកសម្រាប់បច្ចេកវិទ្យាសាកថ្មទំនើប និងចុងក្រោយនាពេលបច្ចុប្បន្នកាន់តែទំនើប កាន់តែផ្តល់ភាពងាយស្រួលដើម្បីបំពេញបំណងអតិថិជនរបស់ខ្លួន OPPO ក៏បានបន្តអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរដោយបន្ថែមនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless ។ មិនតែប៉ុណ្ណោះ ឆ្នាំនេះ OPPO ក៏បានបង្កើននូវបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មី AirVOOC ទាំងល្បឿន និងសុវត្ថិភាពជាងគេ។ ចំពោះបច្ចេកវិទ្យាសាកថ្មនេះ ក៏ត្រូវបានទទួលស្គាល់ និង ទទួលបាននូវវិញ្ញាបនប័ត្រសាកថ្មលឿនដោយសុវត្ថិភាពរបស់ TÜV Rheinland ដែលធានាសុវត្ថិភាពក្នុងការសាកថ្មរបស់អ្នកប្រើប្រាស់។

ទន្ទឹមនឹងគ្នានេះ សម្រាប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន AirVOOC សាកថ្មបានលឿនរហ័ស ដោយមិនចាំបាច់ប្រើខ្សែនៅលើស្មាតហ្វូនស៊េរីទំនើប OPPO Find X3 Pro គឺមានទំហំធំរហូតដល់ទៅ 4500mAh ដែលអាចសាកថ្មសាកថ្មពេញក្នុងពេលត្រឹមតែ 84 នាទីតែប៉ុណ្ណោះ ជាមួយនឹងបច្ចេកវិទ្យា AirVOOC 30W មិនតែប៉ុណ្ណោះ OPPO Find X3 Pro ក៏មានសមត្ថភាពអាចសាកថ្មឥតខ្សែទៅកាន់ឧបករណ៍ដទៃទៀតផងចំនួន 10W ផងដែរ៕

Share This Post: