Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរលោក ហែម សុភេម និងលោកស្រី ឱក សុចិន្តា ដែលទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ កម្រិត Junior និងកម្រិត Senior

    BY Khmerpress August 25, 2023
    នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អបអរសាទរលោក ហែម សុភេម និងលោកស្រី ឱក សុចិន្តា ដែលទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទីពីរ កម្រិត Junior និងកម្រិត Senior

    (ភ្នំពេញ)៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសាទរដល់លោក ហែម សុភេម និងលោកស្រី ឱក សុចិន្តា ដែលទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ាន លើកទីពីរ កម្រិត Junior និងកម្រិត Senior ( The 2nd ASEAN Youth Eco-Champions Award 2023 ) ដែលកម្មវិធីនេះ ធ្វើឡើងនៅប្រទេសឡាវ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

    សូមបញ្ជាក់ផងថា នេះជាពានរង្វាន់ជើងឯកយុវជនអាស៊ាន (AYECA) សម្រាប់ពលរដ្ឋវ័យក្មេងរបស់សមាជិកអាស៊ាន (AMS) អាយុពី១៨ ដល់ ៣៥ឆ្នាំ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការការពារបរិស្ថាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: