Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ដើមសប្តាហ៍ក្រោយ

    BY Khmerpress August 26, 2023
    ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ដើមសប្តាហ៍ក្រោយ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមព្រះរាជសារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

    នៅក្នុងឱកាសព្រះរាជអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់ប្រគល់ភារកិច្ចជូន សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយព្រះអង្គបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។

    នៅក្នុងឱកាសនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់បានថ្វាយព្រះពរសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូម បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: