Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល សម្រាប់កម្មករនិយោជិត កុំបន្ដដំឡើងថ្លៃ

    BY Khmerpress October 28, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល សម្រាប់កម្មករនិយោជិត កុំបន្ដដំឡើងថ្លៃ

    (ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់បងប្អូនម្ចាស់ផ្ទះជួលទាំងអស់ សម្រាប់កម្មករនិយោជិត សូមកុំដំឡើងថ្លៃបន្តទៀត។

    ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន​​១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវដល់បងប្អូន ដែលជាម្ចាស់ជួល សូមដំឡើងថ្លៃ ដែលប៉ះពាល់ខ្លាំងពេក ដល់បងប្អូនកម្មករវិយោជិត ព្រោះថា ប្រាក់ខែឡើងបានតិចតួច […] រដ្ឋនឹងជួយតាមរូបភាព អ្វីដែលអាចធ្វើបាន»

    ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល នឹងខិតខំសម្របសម្រួល ដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិត ហើយនឹងបង្កើនការជួយសម្រួលដល់ការចំណាយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសដទៃបានដំឡើងថ្លៃទំនិញផ្សេង ដោយសារអតិផរណា ប៉ុន្តែកម្ពុជាខិតខំរក្សាតម្លៃដដែល ជាពិសេសអគ្គិសនី។

    ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កំពុងតែធ្វើដំណើរក្នុងផ្លូវត្រូវ ដោយបានចូលរួមធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: