Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងករណីមានការរំលោភអំណាច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

    BY Khmerpress October 30, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងករណីមានការរំលោភអំណាច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងករណីមានការរំលោភអំណាច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

    សម្តេចធិបតីថ្លែងបែបនេះ ពេលអញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើករណីនេះកើតមាន»

    ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងទៀតថា ការបញ្ជាក់សាជាថ្មី រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាជួយដល់រដ្ឋបាលរាជធានីខេត្ត ស្រុក ឃុំ សង្កាត់ ដើម្បីមានភាពលទ្ធភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: