Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតសហគ្រិនខ្មែរ ជាបរធនបាលកិច្ច

    BY Khmerpress October 31, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតសហគ្រិនខ្មែរ ជាបរធនបាលកិច្ច

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបង្កើតសហគ្រិនខ្មែរ (Khmer Enterprise) ជាបរធនបាលកិច្ច។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

    អនុក្រឹត្យបានបញ្ជាក់ថា ការបង្កើតឱ្យ សហគ្រិនខ្មែរ (Khmer Enterprise) ជាបរធនបាលកិច្ច ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីនានា ដែលឆ្លើយតបទៅនឹងតម្រូវការ នៃវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

    ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្ត្រី៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: