Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះ ក្រសួងយុត្តិធម៌ នឹងប្រជុំពិនិត្យសំណើទណ្ឌិត ៩០២នាក់ ដែលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក

    BY Khmerpress November 6, 2023
    ស្អែកនេះ ក្រសួងយុត្តិធម៌ នឹងប្រជុំពិនិត្យសំណើទណ្ឌិត ៩០២នាក់ ដែលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសក្នុងឱកាសបុណ្យ ឯករាជ្យជាតិ និងបុណ្យអុំទូក

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ នឹងរៀបចំកិច្ចប្រជុំពិនិត្យរបស់ គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។

    បើតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺគណៈកម្មការជាតិ បានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន ៩០២ នាក់ (ស្រី ៦១ នាក់) រួមមានដូចខាងក្រោម៖

    ១៖ ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤ នាក់ (ស្រី ៣៤ នាក់) រួមមាន៖
    •ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩ នាក់)
    •ស្នើសុំលើកលែងទោស ចំនួន ៣២ នាក់ (ស្រី ០៥ នាក់)។

    ២៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) រួមមាន៖
    •ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់)
    •ស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១ នាក់)៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: