Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះធម្មវនវាសី ចន្ទ មុនី បរិច្ចាគថវិកាចំនួន ១០លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា

    BY Khmerpress November 6, 2023
    ព្រះធម្មវនវាសី ចន្ទ មុនី បរិច្ចាគថវិកាចំនួន ១០លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះដល់កុមារកម្ពុជា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ព្រះធម្មវនវាសី ចន្ទ មុនី បានប្រទានថវិកាបរិច្ចាគចំនួន ដប់លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ដំណើរការនៃការជួយសង្គ្រោះដល់កុមារកម្ពុជា។

    តាមរយៈខ្លឹមសារសំណេររបស់ Dr. Beat Richner បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំព្រះករុណា ជាថ្នាក់ដឹកនាំ និងជាបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា សូមថ្វាយបង្គំ និងថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅ ប្រគេនចំពោះព្រះធម្មវនវាសី ចន្ទ មុនី ដែលព្រះអង្គមានព្រះទ័យមហាករុណាសណ្តោសដោយក្ដីអាណិត មេត្តាដោយបានបរិច្ចាគនូវថវិកាចំនួន 10,000,000.00 រៀល (ដប់លានរៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ដំណើរការនៃការជួយសង្គ្រោះដល់កុមារកម្ពុជា។»

    « យើងខ្ញុំព្រះករុណាទាំងអស់គ្នា សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនៈត្រ័យគុណកែវទាំងបី ព្រមទាំងទេវតាថែរក្សាភពផែនដី សូមតាមប្រោះព្រំ ប្រោសប្រទានសព្វសាធុការជ័យដល់ព្រះអង្គ អស់កាលជាអង្វែងតរៀងទៅ » ៕ ប្រភព៖​ Dr. Beat Richner

    Share This Post: