ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ដល់ឋានៈ ជាជំនួយការសម្ដេចធិបតី ហ៊ុន ម៉ាណែត ចំនួន២រូប
BY Khmerpress
November 8, 2023
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ត្រូវបានតែងតាំង និងផ្ដល់ឋានៈជំនួយការ រួមមាន៖
*ទី១៖ លោក សែមស័ក្ដិ សិនា ឋានៈស្មើរដ្ឋលេខាធិការ
*ទី២៖ លោក អ៊ុំ វាសនា ដោយពុំទទួលប្រាក់បំណាច់មុខងារ។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖
ផ្តល់សិទ្ធិដោយ៖ freshnews
