បេក្ខជនបាក់ឌុបវ័យចាស់ជាងគេ បន្តធ្លាក់ជាថ្មី
(ភ្នំពេញ)៖ លោកស្រី ហែម ស៊ីណាត អាយុ ៥៦ឆ្នាំ ដែលជាបេក្ខជនប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានវ័យចំណាស់ជាងគេនោះ មិនទទួលបានជោគជ័យនោះឡើយសម្រាប់ការប្រលងឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា លោកស្រី ហែម ស៊ីណាត គឺជាគ្រូអក្ខរកម្ម មកពីភូមិថ្នរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកស្រីបានចូលរួមប្រលងបាក់ឌុប ព្រោះចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលអាចឱ្យលោកស្រីក្លាយជាគ្រូបង្រៀនយ៉ាងពិតប្រាកដ។ កាលពីឆ្នាំទៅលោកស្រី ទទួលបានការឧបត្ថម្ភប្រាក់លើកចិត្តពីសម្តេចតេជោ ហ៊ុន សែន ចំពោះការតស៊ូមិនបោះបង់របស់លោកស្រី៕ ផ្តល់សិទ្ធិដោយ៖ freshnews