Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ទណ្ឌិតចំនួន ៣៩៨នាក់ ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤

    BY Khmerpress December 26, 2023
    ទណ្ឌិតចំនួន ៣៩៨នាក់ ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទណ្ឌិតចំនួន ៣៩៨នាក់ មកពីពន្ធនាគារាជធានី-ខេត្តចំនួន២៣​និងមណ្ឌលកែប្រែចំនួន៤ បានស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។

    ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។

    កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

    តាមបណ្តាញសង្គមរបស់ក្រសួងយុត្តិធម៌បានឲ្យដឹងថាបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែលត្រូវបានគណៈកម្មការថ្នាក់ជាតិប្រជុំពិនិត្យ និងវាយតម្លៃនាពេលនេះគឺមានទណ្ឌិតចំនួន ៣៩៨នាក់ (ស្រី ៣៨នាក់) ដែលបានបញ្ជូនមកពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន ៤៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: