Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជារង់ចាំស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតធំ Westerdam ដែលនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែកនេះ

    BY Khmerpress December 27, 2023
    កម្ពុជារង់ចាំស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតធំ Westerdam ដែលនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែកនេះ

    ខេត្តព្រះសីហនុ៖ កម្ពុជារង់ចាំស្វាគមន៍ការត្រឡប់មកវិញរបស់នាវាទេសចរណ៍ខ្នាតធំ Westerdam ដែលនឹងមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣។

    កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ បើទោះជាប្រឈមនឹងការឆ្លងពីជំងឺរាតត្បាតកូវីត១៩ តែសម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី តំណាងប្រជាជនកម្ពុជាទូទាំងប្រទេស បានបង្ហាញសណ្តានចិត្តមនុស្សធម៌ជួយដល់ភ្ញៀវទេសចរអន្តរជាតិ ដែលកំពុងជាប់គាំងនៅលើនាវាទាំងអស់នោះ ដើម្បីឱ្យពួកគេបានវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមមធ្យោបាយរៀងៗខ្លួន។ ព្រឹត្តិការណ៍ទាំងអស់នេះហើយ ដែលធ្វើឱ្យនាវាខ្នាតយក្ស Westerdam នៅតែចងចាំមិនភ្លេច និងចិញ្ចឹមចិត្តដឹកនាំភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅកម្ពុជា ជាថ្មីម្តងទៀត។

    ដោយសារសណ្តានចិត្តដ៏ល្អរបស់កម្ពុជា​ អ្នកទេសចរណ៍ដែលបានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ​ បានទទួលការសង្គ្រោះជីវិតពីភាពតែលតោលនៅសមុទ្រ​ រួមទាំងសហនាវឹក​ បូករួមនឹងអ្នកទេសចរណ៍​ នឹងត្រលប់មកកម្ពុជាជាថ្មី​ ដើម្បីមកទទួលយកស្នាមញញឹម​ ការរួសរាយរាក់ទាក់​ ប្រកបដោយបេះដូងកក់ក្តៅរបស់ប្រជាជនកម្ពុជា​ ៕ ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: