Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សហព័ន្ធកីឡាអុកចត្រង្គ កម្ពុជា សម្រេចប្រកាសបរិច្ឆេទថ្មី រៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នៅខែមករា ឆ្នាំ២០២៤

    BY Khmerpress December 28, 2023
    សហព័ន្ធកីឡាអុកចត្រង្គ កម្ពុជា សម្រេចប្រកាសបរិច្ឆេទថ្មី រៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ នៅខែមករា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្កកម្ពុជា នាថ្ងៃទី២៧ ខែធ្នូនេះ បានចេញសេចក្តីប្រកាសថា និងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ដោយកាលបរិច្ឆេទប្រកួតអុកចត្រង្គ និងធ្វើឡើងនៅថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៤ ហើយទីតាំងប្រកួតនៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP។
    ខណៈនេះជាកាលបរិច្ឆេទថ្មី បន្ទាប់ពីដំបូងឡើយសហព័ន្ធកីឡាអុកចត្រង្កកម្ពុជា គ្រោងរៀបចំធ្វើនៅថ្ងៃទី២៩-៣១ ខែធ្នូនេះ ប៉ុន្តែដោយសារទីតាំងគម្រោងរៀបចំការប្រកួតជាប់រវល់កម្មវិធីផ្សេងៗទៀត ដែលមិនអាចរៀបចំការប្រកួតបាន ទើបសហព័ន្ធកីឡាអុកចត្រង្កកម្ពុជា លើកទៅរៀបចំនៅខែមករា ឆ្នាំ២០២៤។​​​​ ផ្តល់សិទ្ធិដោយ៖ freshnews

    ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សហព័ន្ធកីឡាអុកចត្រង្កកម្ពុជា ស្តីពីការរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣៖

    Share This Post: