Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកនាំពាក្យនៃស្នងការរាជធានីភ្នំពេញ អំពាវនាវដល់អាណាព្យាបាល កុំបណ្ដោយឱ្យកូនតូចៗ ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ ព្រោះអាចមានគ្រោះថ្នាក់

    BY Khmerpress December 28, 2023
    អ្នកនាំពាក្យនៃស្នងការរាជធានីភ្នំពេញ អំពាវនាវដល់អាណាព្យាបាល កុំបណ្ដោយឱ្យកូនតូចៗ ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ ព្រោះអាចមានគ្រោះថ្នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ អំពាវនាវដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន សូមកុំឱ្យកូនតូច ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ។

    អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមរំលឹកដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់ពីសុវត្ថិភាពកូនតូចៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរនៅលើដងផ្លូវ សូមកុំឱ្យគាត់បើកបរនៅលើដងផ្លូវ ព្រោះនេះជាហានិភ័យអាចមានគ្រោះថ្នាក់កើតឡើងដោយប្រការណាមួយនៃការធ្វេសប្រហែសរបស់អាណាព្យាបាល យោងតាមអនុក្រឹត្យលេខ៣៩អនក្រ.បក និងមាត្រា៨ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំឡើងទៅ និងមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយ៕
    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: