Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខណ្ឌបឹងកេងកង បញ្ជាឱ្យឃាត់រថយន្តដឹកទំនិញសំពីងសំពោង មកពីតាមបណ្តាខេត្តចូលមកក្នុងក្រុង យកមកអប់រំ និងណែនាំ

    BY Khmerpress December 28, 2023
    អភិបាលខណ្ឌបឹងកេងកង បញ្ជាឱ្យឃាត់រថយន្តដឹកទំនិញសំពីងសំពោង មកពីតាមបណ្តាខេត្តចូលមកក្នុងក្រុង យកមកអប់រំ និងណែនាំ

    ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ, លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានបញ្ជាដល់កម្លាំងសមត្ថកិច្ចឱ្យមានការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់នូវរថយន្ត-រុឺម៉កដឹកទំនិញសពីងសំពោងដែលនាំឱ្យប៉ះពាល់ដល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវ។

    កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចខណ្ឌបឹងកេងកង បានពួនស្ទាក់ឃាត់រថយន្តចំនួន៣គ្រឿង ដែលដឹកទំនិញសំពីងសំពោងខុសបច្ចេកទេសក្នុងការដឹកជញ្ជូន មកពីតាមបណ្តាខេត្តចូលមករាជធានីភ្នំពេញ យកមកអប់រំណែនាំ (កិច្ចសន្យា) និងឱ្យយករថយន្តយកមកផ្ទេរអ៉ីវ៉ាន់ចេញកុំឱ្យសំពីងសំពោង រួចទើបឱ្យត្រឡប់ទៅវិញ។

    លោក សុខ សម្បត្តិ បានថ្លែងថា គណៈបញ្ជាការឯកភាពខណ្ឌនឹងបន្តការអនុវត្តឱ្យដូចភ្លៀងរលឹមដើម្បីទប់ស្កាត់បញ្ហានេះមិនឱ្យកើតមានតទៅទៀត។ ជាមួយនឹងសកម្មភាពពេលនេះលោកអភិបាលខណ្ឌ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដើម្បីការពារអាយុជីវិតយើង អាយុជីវិតគ្រួសារយើងនិងអាយុជីវិតអ្នកដទៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: