PR June 16, 2021

Samsung Galaxy A22 5G ដែលល្បីលេចឮថាមានតម្លៃសមរម្យបំផុត និងមានលក្ខណៈអស្ចារ្យស្មានមិនដល់បានបង្ហាញខ្លួនពិតហើយ…ជាមួយកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស់ស្ទះទៀត…!

Liny Chan

(ភ្នំពេញ) ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ 2021 នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូនដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជាយ៉ាងច្រើននៅមិនសុខ អន្ទះសារ ចង់ដឹងច្បាស់ ឃើញផ្ទាល់ និងប៉ះផ្ទាល់ខ្លាំងណាស់ថាតើ Samsung Galaxy A22 5G ដែលកំពុងល្បីនេះមានរូបរាងស្អាតបែបណា និងអស្ចារ្យកម្រិតណា… !

ព័ត៌មានបែកធ្លាយមួយចំនួនបានបង្ហាញថា Samsung Galaxy A22 5G មានតម្លៃប្រហែល 279 ដុល្លារប៉ុណ្ណោះជាមួយនឹងអេក្រង់ទំហំ 6.6” បំពាក់ដោយកាមេរ៉ាក្រោយ 4 គ្រាប់ និងមានទំហំផ្ទុកធំថែមទៀតផង! ទោះជាយ៉ាងណាក៏ដោយក៏ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញជូនក៏ដូចជាដាក់លក់ផ្លូវការនូវ Samsung Galaxy A22 5G របស់ខ្លួនដើម្បីស្រាយចម្ងល់ និងលាតត្រដាងជាមួយនឹងព័ត៌មានបែកធ្លាយដ៏គួរឱ្យរសើបនេះ!

សូមបញ្ជាក់ថាលើកនេះ Samsung Galaxy A22 5G ដែលក្រុមហ៊ុន សាមសុង ចេញលក់ផ្លូវការពេលនេះគឺត្រូវបានផលិតឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបក៏ដូចជាលក្ខណៈពិសេសៗជាច្រើនដូចជា៖ ទំហំអេក្រង់៖ 6.6”, SUPER AMOLED, 90 Hz Refresh Rate, កាមេរ៉ាក្រោយ 4 គ្រាប់, ទំហំផ្ទុកធំ និងមានថាមពលថ្មធំ (កាន់តាំងពីព្រឹករហូតដល់យប់)…និងធ្វើការដាក់លក់ជូនអតិថិជនជាពិសេសក្នុងតម្លៃត្រឹមតែ $279 ប៉ុណ្ណោះ…ដែលអមមកជាមួយនឹងជម្រើស 3 ពណ៌ ដ៏ស្រស់ស្អាត ទាកទាញ និងពេញនិយមបំផុតគឺ ពណ៌ស្វាយ ខ្មៅ និងបៃតង។

អ្វីដែលកាន់តែពិសេសបំផុតនោះគឺរាល់ពេលទិញ Samsung Galaxy A22 5G ជាមួយតម្លៃដ៏សមរម្យបំផុតនេះនឹងទទួលបានការថែមជូននូវកាដូជាច្រើនដូចជា៖
* អាវយឺតដ៏ស្រស់ស្អាតភ្លាម!
* ឆត្រដ៏ស្រស់ស្អាតភ្លាម!
* ស្រោមថ្លាដ៏មានគុណភាពភ្លាម!
* Screen Protector ភ្លាម!
* កាសដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ភ្លាមៗផងដែរ…!

ម៉េចដែរប៉ុណ្ណឹង…! បានប្រើស្មាតហ្វូន 5G ដែលមានតម្លៃដ៏សមរម្យបំផុត និងទំនើបអស្ចារ្យហើយបានទាំងការថែមជូនម៉ាពេញចិត្តទៀត…! រកឯណាបានទៅ…រកបានតែជាមួយ សាមសុង ប៉ុណ្ណោះ…!
បើចង់ជ្រាបច្បាស់ពីលក្ខណៈពិសេសផ្សេងទៀតលោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ SamsungCambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់បន្ថែមក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសផ្សេងពីក្រុមហ៊ុន សាមសុង។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!