ព័ត៌មានជាតិ January 11, 2024

ទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” បានត្រឡប់មកបង្ហាញវត្តមានឡើងវិញ ដោយមានការសម្ដែងផ្ទាល់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ

Naren

ដោយសារមានសន្ទុះនៃការគាំទ្រ និងសំណូមពរពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ដូចនេះ នាយកដ្ឋានសិល្បៈ ទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ ដើម្បីរៀបចំទស្សនីយភាពល្ខោននិយាយ រឿងផ្កាស្រពោន ឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

យោងតាមប្រភពពីទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ទស្សនីយភាពល្ខោននិយាយរឿង “ផ្កាស្រពោន” បានត្រឡប់មកបង្ហាញវត្តមានឡើងវិញ ដោយមានការសម្ដែងផ្ទាល់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ ។

សូមបញ្ជាក់ថា រឿង “ផ្កាស្រពោន” គឺជាប្រលោមលោកដ៏មានប្រជាប្រិយមួយនៅប្រទេសកម្ពុជា ជាស្នាដៃដ៏ឆ្នើមរបស់កវីនិពន្ធ នូហាច ដែលបាននិពន្ធឡើងនៅព.ស.២៤៩០ ត្រូវនឹងគ.ស.១៩៣៨ ៕ សម្រួលផ្សាយដោយ៖ ប៉ោ កុសល ប្រភព៖ ក្រសួងព័ត៌មាន