ផ្សោតសមុទ្រ ១ក្បាល ត្រូវបានសង្គ្រោះនិងលែងចូលក្នុងសមុទ្រវិញ
ខេត្តកោះកុង៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រដ្ឋបាល សូមកោតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក ១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ។
សត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជ។
រដ្ឋបាលជលផលសូមកោតសរសើរ និងសូមអំពាវនាវដល់បងប្អូនអ្នកនេសាទយើង មេត្តាចូលរួមថែរក្សានិងការពារប្រភេទវារីសត្វដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទវារីសត្វទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ ៕ ទស្សនាវីដេអូខាងក្រោម៖



