Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នៅពេលនេះ ពហុកីឡដ្ឋានជាតិ កំពុងដំណើរការផ្លាស់ប្ដូរដំឡើងកៅអីថ្មី មានបង្អែកស្របតាមគោលការណ៍ FIFA និង AFC

    BY Khmerpress January 18, 2024
    នៅពេលនេះ ពហុកីឡដ្ឋានជាតិ កំពុងដំណើរការផ្លាស់ប្ដូរដំឡើងកៅអីថ្មី មានបង្អែកស្របតាមគោលការណ៍ FIFA និង AFC

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅពេលនេះ ពហុកីឡដ្ឋានជាតិកំពុងដំណើរការផ្លាស់ប្ដូរដំឡើងកៅអីថ្មី មានបង្អែក ស្របតាមគោលការណ៍ស្ថាប័នបាល់ទាត់ពិភពលោក FIFA និងស្ថាប័នបាល់ទាត់អាស៊ី AFC ព្រមទាំងធ្វើឲ្យកាន់តែមានកិត្យានុភាព និងសោភ័ណភាពល្អប្រសើរ។ នេះបើតាមការឲ្យដឹងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្តឲ្យដឹងទៀតថា ការរចនាបទថ្មីនេះ ជារចនាបទរួមគ្នា រវាងលោក ហោ មណីឬទ្ធិ ជាជ័យលាភីការរចនាប្លង់កៅអី ដែលទទួលបានការគាំទ្រពីអ្នកគាំទ្រច្រើនជាងគេ និងកែសម្រួលពី អ្នករចនារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

    ការរចនា និងដំឡើងកៅអីថ្មីនេះ គឺអាចផ្ទុកទស្សនិកជនទាំងអស់សរុបចំនួន ៣០,០០០នាក់ ដែលគ្រោងនឹងបញ្ចប់ការដំឡើងនៅដើមឆ្នាំ ២០២៤ នេះ «ទាំងអស់គ្នា ដើម្បីកម្ពុជា»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    default

    Share This Post: