Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច រកឃើញបង្គារស្រស់មានចាក់ចាហួយចំនួន ១៦០គីឡូក្រាម ត្រូវបានដកហូតយកទៅបំផ្លាញចោលទីលានចាក់សម្រាម នៅខណ្ឌដង្កោ

    BY Khmerpress January 19, 2024
    សមត្ថកិច្ច រកឃើញបង្គារស្រស់មានចាក់ចាហួយចំនួន ១៦០គីឡូក្រាម ត្រូវបានដកហូតយកទៅបំផ្លាញចោលទីលានចាក់សម្រាម នៅខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលដឹកនាំផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ និងអាជ្ញាធរដែនដីខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាម៉ុន ជាដើម ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការ។

    ជាលទ្ធផលរកឃើញបង្គារស្រស់មានចាក់ចាហួយ ចំនួន ៤កេស ស្មើនឹង១៦០គីឡូក្រាម ត្រូវបានដកហូត យកទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ខណ្ឌដង្កោ។ កិច្ចការងារបង្ក្រាបនេះកម្លាំងជំនាញអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញជាប្រចាំ ដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហាររបស់ប្រជាពលរដ្ឋ ហើយមួយទៀតអំពាវនាវសូមឱ្យអាជីវករបញ្ឈប់សកម្មភាពនៃការនាំចូលរាល់ផលិតផលម្ហូបអាហារណាដែលគ្មានសុវត្ថិភាព និងម្ហូបអាហារដែលខុសច្បាប់។

    បើសិនក្នុងករណីសមត្ថកិច្ចរកឃើញថាមានការនាំចូលនូវផលិតផល ឬម្ហូបអាហារគ្មានសុវត្ថិភាពខុសច្បាប់សមត្ថកិច្ចនឹងដកហូតយកមកកម្ទេចចោល និងអាចប្រឈមមុខចំពោះច្បាប់ទៀតផង៕​ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: