យុវសិស្សកម្ពុជា៧រូប ដែលចូលរួមប្រឡងគណិតវិទ្យាអន្តរជាតិ វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម ទទួលបានមេដាយចំនួន៧ និងពាន១
(ភ្នំពេញ)៖ យុវសិស្សកម្ពុជា៧រូប ក្នុងចំណោម១៤រូប ដែលបានទៅចូលរួមប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម បាននាំយកពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញហើយ បន្ទាប់ពីពួកគេបានទៅចូលប្រឡងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ការប្រកូត FMO វគ្គផ្តាច់ព្រ័ត បានធ្វើឡើងចំនួនពីរដង ដែលលើកទី១ ជាការឱ្យសិស្សប្រឡងសាកល្បងរយៈពេល១ម៉ោង និង៣០នាទី សម្រាប់ថ្នាក់បឋមសិក្សា និង២ម៉ោងសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ និងលើកទី២ជាការប្រឡងផ្លូវការ ដែលមានរយៈពេលដូចការប្រឡងសាកល្បងដែរ។ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម មានបេក្ខជនចួលរួមសរុបមានចំនួន៣១២ នាក់មកពីប្រទេសចំនួន១១។
វិញ្ញាសារប្រឡងត្រូវបានត្រូវបានធ្វើឡើងជាភាសាអង់គ្លេស ដែលបានបែងចែកជាបួនវគ្គរួមមាន៖ Warm up ១០ សំណួរ, Speed-up ៥ សំណួរ, Challenging ៥សំណួរ, Star of hope១ សំណួរ សរុបមាន ២១សំណួរ។ ជាលទ្ធផលការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅកោះ Phu Quoc ប្រទេសវៀតណាម ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្នុងចំណោមបេក្ខជនទាំង១៤រូបតំណាងឱ្យប្រទេសកម្ពុជា ក្នុងបេក្ខជនចំនួន៧រូបទទួលបានពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញ។
បេក្ខជនទាំង៧រូប ដែលទទួលបានពាន និងមេដាយរួមមាន៖
១-Heng PanhaVathanak ទទួលបានមេដាយមាស និងពានជើងឯកគណិតវិទ្យាអន្តរជាតិ
២-Ly Thean ទទួលបានមេដាយប្រាក់
៣-Heng Panha Vatey ទទួលបានមេដាយសំរឹទ្ធ
៤-Lor Hunvissasak ទទួលបានមេដាយសំរឹទ្ធ
៥-Seng Sok Vathanak ទទួលបានមេដាយសំរឹទ្ធ
៦-Thou Thearayu ទទួលបានមេដាយសំរឹទ្ធ
៧-Hy Channima ទទួលបាន មេដាយសំរឹទ្ធ ។ រីឯសិស្សចំនួន៧នាក់ផ្សេងទៀត ទទួលបាន Merit Awards៕ ផ្តល់សិទ្ធិដោយ៖ freshnews










