Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ជ័យលាភីលេខ១ ខាងអក្សរស្អាតជាងគេក្នុងកម្មវិធីសំណេរអង្គរ បានលើបេក្ខជន ពារ គឹមធន់

    BY Khmerpress January 22, 2024
    ជ័យលាភីលេខ១ ខាងអក្សរស្អាតជាងគេក្នុងកម្មវិធីសំណេរអង្គរ បានលើបេក្ខជន ពារ គឹមធន់

    (សៀមរាប)៖ នៅក្នុងព្រឹត្តិការណ៍ប្រឡងសរសេរតាមអានជាសាធារណៈ «កម្មវិធីសំណេរអង្គរ» នៅមុខប្រាសាទអង្គរវត្ត​ បេក្ខជន ពារ គឹមធន់ មកពីខេត្តសៀមរាប បានទទួលចំណាត់ថ្នាក់លេខ១ ដែលសរសេរអក្សរបានស្អាតជាង គេក្នុងចំណោមសំណៅកិច្ចការជាង៧០០ច្បាប់។

    ដើម្បីបង្ហាញអំពីស្នាដៃរបស់លោក ពារ គឹមធន់, Fresh News ស្នើសុំបង្ហាញរូបភាពសំណៅកិច្ចការ ដែលជាអត្ថបទរបស់បេក្ខជនអាយុ២៧ឆ្នាំរូបនេះ។

    តាមពិតទៅ បេក្ខជន ពារ គឹមធន់ ក៏ជាមគ្គទេសក៍ទេសចរណ៍មួយរូបប្រចាំតំបន់អង្គរ ដែលធ្លាប់បានផ្ដល់បទសម្ភាសជាមួយ Fresh News ផងដែរ កាលពីឆ្នាំ២០២៣ នៅប្រាសាទបាយ័ន្ត។ គួរជម្រាបថា ក្រៅពីបេក្ខជន ពារ គឹមធន់ ក៏មានជ័យលាភីអក្សរស្អាតជាងគេលេខ២ និងលេខ៣ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: