PR January 28, 2024

តោះ! មកមើលទស្សនីយភាពដ៏អស្ចារ្យពីការប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG Super Idol Concert”

Liny Chan

(ភ្នំពេញ) ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤៖ កាលពីរាត្រីថ្ងៃទី 27 ខែមករា ឆ្នាំ2024 កក្រើកកោះពេជ្រ ជាមួយនឹងព្រឹតិ្តការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG Super Idol Concert” ។


 
ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-POP ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង លោក Rain និង កញ្ញា HyunA ព្រមទាំងកំពូលតារាចម្រៀងលំដាប់ប្រទេសរួមមាន លោក ឧកញ៉ា ខេមរៈ សិរីមន្ត អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណរាជ កញ្ញា យូរី (YURI) King Chi Mc Sey 1NE និង Redking ជាមួយ SOPHEAP និងអ្នកគាំទ្រយ៉ាងច្រើនកុះករ។

ព្រឹតិ្តការណ៍ប្រគំតន្ត្រីដ៏ធំបំផុតលំដាប់ពិភពលោក “GANZBERG Super Idol Concert” បានបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់កំពូលតារាចម្រៀង K-POP ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូង ក៏ដូចជាកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសខ្មែរ ដែល ធ្វើឱ្យ បរិយាកាសកាន់តែសប្បាយរីករាយ ទិដ្ឋភាពដ៏រំភើប សំឡេងហ៊ោកញ្ជ្រៀវកងរំពង មិនដាច់សូរពីអ្នកគាំទ្រមកពីគ្រប់ទិសទី ជាមួយការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។


 
លើសពីនេះ ពិធីករ និងពិធីការិនី ដ៏មានថ្វីមាត់ទាំង 3 រូប ក៏បានញ៉ាំងព្រឹត្តិការណ៍ឱ្យកាន់តែរំភើបរីករាយពេញមួយរាត្រី និងការជជែកកម្សាន្តជាមួយកំពូលតារាចម្រៀងថែមទៀតផង!
 
បើចង់ដឹងថាការប្រគំតន្ត្រីលំដាប់ពិភពលោក “GANZBERG Super Idol Concert” កក្រើក យ៉ាងណា មើលតែរូបភាពគឺដឹងដែរ!
 
ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ GANZBERG សហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។
 
សូមពិសាដោយការខុសត្រូវ!