Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះធម្មវនវាសី ចន្ទ មុនី នាំយកតង្វាយជារូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះមហាក្សត្រ

    BY Khmerpress January 29, 2024
    ព្រះធម្មវនវាសី ចន្ទ មុនី នាំយកតង្វាយជារូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះមហាក្សត្រ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ព្រះធម្មវនវាសី ចន្ទ មុនី នាំយកនូវតង្វាយជារូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង។

    ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត និងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។

    ក្នុងឱកាសនេះដែរ គណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី បាននាំមកនូវតង្វាយជា រូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន ៥ទង ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាព សង្គមកិច្ចមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គឲ្យមានភាពខ្ពង់ខ្ពស់ជានិច្ច ៕ ៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: