ព័ត៌មានជាតិ
លោក សុីវ សុផល ហៅលោកគ្រូបារមីមុនីឥសីខ្លា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនាបញ្ឈប់បង្ហោះវីដអូពីការទស្សទាយរបស់ខ្លួននៅលើបណ្តាញសង្គម
BY Khmerpress
January 30, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងធម្មការនិងសាសនា បានបង្ហាញកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក សុីវ សុផល ហៅលោកគ្រូបារមីមុនីឥសីខ្លា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនាបញ្ឈប់បង្ហោះវីដអូពីការទស្សទាយរបស់ខ្លួននៅលើបណ្តាញសង្គម។
ក្រសួងធម្មការ និងសាសនា បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕ ប្រភព៖ ក្រសួងព័ត៌មាន
