Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការរាជធានីភ្នំពេញ ឱ្យបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់

    BY Khmerpress January 30, 2024
    លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការរាជធានីភ្នំពេញ ឱ្យបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងធម្មការនិងសាសនា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី៣០ ខែមករា នេះ បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក គឹន បុត្តា ធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញបញ្ឈប់ការបង្ហោះវីដេអូទាក់ទងនឹងការដោះអំពើអាបធ្មប់។

    ជាមួយគ្នានោះ ក្រសួងធម្មការ និងសាសនា ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន៕ ប្រភព៖ ក្រសួងព័ត៌មាន ​

    Share This Post: