Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទាំងស្រុងក្លឹបបា-ញ់កាំ-ភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ

    BY Khmerpress January 31, 2024
    សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យបិទទាំងស្រុងក្លឹបបា-ញ់កាំ-ភ្លើង ២កន្លែង នៅខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យបិទចោលក្លឹបបាញ់កាំងភ្លើងទាំងពីរដែលមាននៅខេត្តព្រះសីហនុតែម្តង និងមិនអនុញ្ញាតឲ្យបើកថ្មីនោះទេ។

    សម្តេច បានបន្តថា ក្លឹបបាញ់កាំភ្លើងរបស់ឯកជនតែបើកហើយគឺត្រូវតែមានសិទ្ធិទិញកាំភ្លើង និងទិញគ្រាប់។ ដូច្នេះអ្នកមកលេងខេត្តព្រះសីហនុមិនចាំបាច់ទៅរៀនបាញ់កាំភ្លើងនោះទេ ហើយទីតាំងកងទ័ពមិនបាច់អនុញ្ញាតឲ្យបើកអាជីវកម្មឲ្យស៊ីវិលទៅរៀនបាញ់នោះទេគឺទុកឲ្យទាហានហ្វឹកហាត់ទៅ។

    ជាមួយនេះសម្ដេចអធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើសេចក្តីព្រាងការណែនាំ គឺមិនអនុញ្ញាតឲ្យមានការបើកកន្លែងបាញ់កាំភ្លើងនៅទូទាំងប្រទេសបន្តទៀតទេ ហើយធ្វើបច្ចុប្បន្នភាពកន្លែងមានស្រាប់ហើយនិងត្រួតពិនិត្យមើលបច្ចេកទេសបើមិនត្រឹមត្រូវគឺបិទចោលតែម្ដង៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: