Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ខ្សែ នឹងធ្វើការសាងសង់នៅខេត្តព្រះវិហារ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤នេះ

    BY Khmerpress February 2, 2024
    ដំណឹងល្អ! ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ខ្សែ នឹងធ្វើការសាងសង់នៅខេត្តព្រះវិហារ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤នេះ

    (ព្រះវិហារ)៖ ផ្លូវក្រាលកៅស៊ូ ២ស្រទាប់ស្តើង ប្រភេទ (DBST) ចំនួន៥ខ្សែមានប្រវែងសរុប ៦១.៥០០គីឡូម៉ែត្រ និងសំណង់សិល្បការមួយចំនួនទៀត នឹងត្រូវបានសាងសង់នៅខេត្តព្រះវិហារ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤តទៅ។

    បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននូវរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ផ្លូវទាំង៥ខ្សែដែលគ្រោងសាងសង់ចាប់ពីខែកុម្ភៈនេះរួមមាន៖

    *ខ្សែផ្លូវទី១ ឈ្មោះផ្លូវ «បុស្ស-ឫស្សីស្រុក» ពីភូមិបុស្ស ឃុំរីករាយ ទៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ប្រវែង ១០.៦០០គីឡូម៉ែត្រ។

    *ខ្សែផ្លូវទី២ ឈ្មោះផ្លូវ «ស្អាង-ខ្យង» ពីភូមិស្អាង ឃុំស្អាង ទៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ប្រវែង ៧.០០០គីឡូម៉ែត្រ។

    *ខ្សែផ្លុវទី៣ ឈ្មោះផ្លូវ «ស្អាង-សំរោង»ពីភូមិស្អាង ឃុំសំរោង ទៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ប្រវែង ៦.៣០០គីឡូម៉ែត្រ។

    *ខ្សែផ្លូវទី៤ ឈ្មោះផ្លូវ គូលែនត្បូង (NR64)ស្តៅ ពីភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅភូមិក្បាលខ្លា ឃុំត្បែង ស្រុកគូលែន និងស្រុកសង្គមថ្មី ប្រវែង ១៦.៤៥០គីឡូម៉ែត្រ។

    *ខ្សែផ្លូវទី៥ ឈ្មោះផ្លូវ គូលែនត្បូង (NR64) ពីភូមិក្បាលខ្លា ឃុំត្បែង ទៅភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ប្រវែង ២១.១៥០គីឡូម៉ែត្រ។

    ខាងក្រោមនេះជាលិខិតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: