Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៥.៤លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

    BY Khmerpress February 2, 2024
    ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ៥.៤លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

    (ភ្នំពេញ)៖ ខែដំបូងឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង ៥.៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

    សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន១១៥,៥៣២នាក់ កើន៤៩.២០% និងទទួលបានចំណូល ៤,៤៩៨,០៥៤ដុល្លារអាមេរិក កើនឡើង៥០.៩០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។

    ក្នុងខែមករា ឆ្នាំ២០២៤នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប២៣១,០៦៤ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

    សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ ៕

    សូមអានសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរទាំងស្រុង៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: