Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កីឡាការិនី យិន អាមូនី ក្លាយជាអត្តពលិកកម្ពុជាដំបូង បានចូលរួមប្រកួតជើឯកអាស៊ី-ប៉ាស៊ីហ្វិកច នៅថៃ

    BY Khmerpress February 2, 2024
    កីឡាការិនី យិន អាមូនី ក្លាយជាអត្តពលិកកម្ពុជាដំបូង បានចូលរួមប្រកួតជើឯកអាស៊ី-ប៉ាស៊ីហ្វិកច នៅថៃ

    (ភ្នំពេញ)៖ កីឡាការិនីវាយកូនគោល យិន អាមូនី បានក្លាយជាអត្តពលិកកម្ពុជាដំបូង ដែលត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ជ្រើសរើសបញ្ជូនទៅចូលរួមការប្រកួតកីឡាវាយកូនគោលជ្រើសរើសជើងឯកអាស៊ី-ប៉ាស៊ីហ្វិក ផ្នែកនារី 2024 Women’s Amateur Asia-Pacific Championship នៅប្រទេសថៃ ។

    យោងតាមមន្ដ្រីសហព័ន្ធ បានឲ្យដឹងថា ការសម្រេចបញ្ជូនកីឡាការិនី យិន អាមូនី តំណាងកម្ពុជា ចូលរួមព្រឹត្តិការណ៍ជើងឯកអាស៊ី-ប៉ាស៊ីហ្វិកនេះ ដោយសារកញ្ញាមានចំណាត់ថ្នាក់ពិភពលោក គួបផ្សំកញ្ញាមានសមត្ថភាពផង ទើបថ្នាក់ដឹកនាំសម្រេចជ្រើសរើសកញ្ញាតែម្ដង ។ ចំពោះការប្រកួតធ្វើឡើងពីថ្ងៃទី១-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីលានវាយកូនគោល Siam Country Club ដោយមានកីឡាការិនី ៩០នាក់ មកពី ២២ប្រទេសជុំវិញពិភពលោកចូលរួម ។

    សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាមានអត្តពលិកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Women’s Amateur Asia-Pacific Championship ។ មុនចូលរួមការប្រកួតនេះដែរ កីឡាការិនីខ្មែរ ដែលទៅហ្វឹកហាត់នៅប្រទេសបារាំង យិន អាមូនី គឺបានបញ្ចប់កាបរ្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងចំណាត់ថ្នាក់លេខ៤ ផងដែរ ខណៈបច្ចុប្បន្នកញ្ញា កំពុងឈរចំណាត់ថ្នាក់លេខ ១៦៥៦ ពិភពលោក ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: