ព័ត៌មានជាតិ

UPDATE: ករណីបាញ់សម្លាប់សង្សាររួចបាញ់ខ្លួនឯងនៅខណ្ឌសែនសុខ, បុរសជាមេធាវី​ រីឯនារីរងគ្រោះជាអ្នករកស៊ីលក់អនឡាញ

BY
Naren
February 8, 2024
UPDATE: ករណីបាញ់សម្លាប់សង្សាររួចបាញ់ខ្លួនឯងនៅខណ្ឌសែនសុខ, បុរសជាមេធាវី​ រីឯនារីរងគ្រោះជាអ្នករកស៊ីលក់អនឡាញ

(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីបាញ់សម្លាប់នៅខណ្ឌសែនសុខនោះ បុរសជាមេធាវី រីឯនារីរងគ្រោះដែលជាសង្សារជាអ្នករកស៊ីលក់តាមអនឡាញ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះកើតឡើងនៅវេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តទៀតថា បុរសរងគ្រោះឈ្មោះ ទូច វឌ្ឍនៈ ជាមេធាវី រីឯនារីរងគ្រោះឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ មុខរបលក់អនឡាញ។ លោកបន្តថា បុរសបានបាញ់សម្លាប់សង្សាររបស់ខ្លួនហើយ ក៏បាញ់ចំក្បាលខ្លួនឯង ដោយប្រើកាំភ្លើងខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលនៅកន្លែងកើតហេតុភ្លាមៗផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: