Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពតទទួលបានភ្ញៀវទេសចរប្រមាណជាង៦ម៉ឺននាក់ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន

    BY Khmerpress February 12, 2024
    ខេត្តកំពតទទួលបានភ្ញៀវទេសចរប្រមាណជាង៦ម៉ឺននាក់ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន

    (កំពត)៖ លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានប្រាប់​ឲ្យ​ដឹងថា ខេត្ត​កំពត រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន គិត​ចាប់ពី​ថ្ងៃ​ទី៩ រហូត​ដល់​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឆ្នាំ២០២៤ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​​អន្តរជាតិប្រមាណ​ជាង៦៤.៥២៨នាក់ កើនឡើង ០.៤១% ធៀបនិងរយៈពេលដូចគ្នា ឆ្នាំ២០២៣។

    ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៦២.៩០៥នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១.៦២៣នាក់។

    បើ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ភ្ញៀវ​ទេសចរ​ភាគច្រើន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​តំបន់​ដូង​ទេ ឧទ្យានជាតិព្រះមុនីវង្សបូកគោ និង​តំបន់​រមណីយដ្ឋាន​នានា​ទៀត​ក្នុង​ខេត្ត​កំពត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: