ព័ត៌មានជាតិ
ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង១១ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
BY Khmerpress
February 12, 2024
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួនប្រមាណ ១១៧ ៦៧៧នាក់ កើន ១១.៥៦% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ចំនួនប្រមាណ ១០៥ ៤៨១នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ក្នុងនោះមានភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៩៩ ៦០០នាក់ កើន ១០.៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួនប្រមាណ ៩០ ០០០នាក់។ ដោយឡែក ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ១៨ ០៧៧នាក់ កើនឡើងចំនួន ១៦.៧៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៥ ៤៨១នាក់ ៕





ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP